Shu Qi ទម្លាយការពិតថា មិនលង់ស្រឡាញ់ស្វាមី ពេលជួបគ្នាដំបូងៗ ក៏ព្រោះតែរឿងនេះ
អ្នកគាំទ្ររបស់តារាសម្តែងតៃវ៉ាន់ Shu Qi អាចមានសំនួរចោទសួរជាច្រើនថា ហេតុអ្វីបានជានាងរៀបការជាមួយអ្នកដឹកនាំរឿង លោក Stephen Fung បន្ទាប់ពីពួកគេបានជួបគ្នាដំបូង ប៉ុន្តែបែរជាថា ស្វាមីរបស់នាងមិនសង្ហាទៅវិញ។
នេះបើតាមបទសម្ភាសមួយបានសាកសួរអំពីតារាសម្ដែងស្រីតៃវ៉ាន់មានឈ្មោះល្បីរូបនេះថា ហេតុអ្វីបានជានាងមិនលង់ស្នេហ៍ជាមួយលោក Fung នៅពេលអ្នកទាំងពីរបានជួបគ្នាលើកដំបូង ក្នុងឆ្នាំ ១៩៩៧ អំឡុងពេលថតសម្ដែងក្នុងរឿង «Bishonen»? ភ្លាមនោះ តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ បានឆ្លើយតបយ៉ាងដូច្នេះថា៖ «គាត់មិនត្រូវស្តង់ដារបស់នាងទេ» ហើយនាងបាននិយាយទាំងសើចថា៖ «ព្រោះគាត់មិនសង្ហា មិនទាន់គ្រប់គ្រាន់»។
ជាហេតុធ្វើឱ្យអ្នកនិយមលេងក្នុងបណ្ដាញសង្គមដែលអ្នកគាំទ្ររូបនាង ផ្ទុះសំណើចក្នុងកម្មវិធីដែលនាងបានចូលរួមនេះយ៉ាងខ្លាំង ព្រោះថានេះជាប្រធានបទមួយនិយាយត្រង់ៗចំពោះលោក Fung តែម្ដង។ ទោះជាយ៉ាងណាក៏មានមនុស្សមួយចំនួន បាននិយាយការពារស្វាមីរបស់នាងផងដែរ ដោយពួកគេបាននិយាយថា លោកក៏សង្ហាមិនចាញ់តារាប្រុសដទៃដូចគ្នា។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រី Shu Qi និង អ្នកដឹកនាំរឿង លោក Stephen Fung អ្នកទាំងពីរបាន ស្រឡាញ់គ្នាអស់រយៈពេល ៤ ឆ្នាំ មុនប្រកាសរៀបការនៅឆ្នាំ ២០១៦៕