មុនមកសាងសុភមង្គលជាមួយប្តី តារាស្រី Gubgib ប៉ះស្នេហ៍លិចលង់នឹង Mario ជិត ១០ ឆ្នាំ
ជីវិតរឿងរ៉ាវតារាស្រី Gubgib និង តារាប្រុសរូបសង្ហាលោក Mario ប្រិយមិត្តមួយចំនួនធ្លាប់ដឹងហើយថា អ្នកទាំងពីរធ្លាប់ជាគូស្នេហ៍យល់ចិត្តគ្នា អស់រយៈពេលជិត ១០ ឆ្នាំឯណោះ។ ចំណងស្នេហ៍របស់អ្នកទាំងពីរពេលនោះ ហាក់បីដូចជាមានការគាំទ្រខ្លាំងតែម្តង ពីសំណាក់មហាជន រហូតអ្នកគាំទ្រជាច្រើនទទូចសុំឱ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងការទៀតផង។
បើក្រឡេកទៅមើលអតីតកាល ស្នេហារបស់អ្នកទាំងពីរនាពេលនោះ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មិនដែលឃ្លាតនោះទេ សូម្បីតែគ្រាដើរកម្សាន្ត ឬ ទៅញុំាអាហារខាងក្រៅក៏ដោយ ពោលគឺអ្នកទាំងពីរតែងតែមានវត្តមានឱ្យគ្នាជានិច្ច។ អ្វីដែលគួរឱ្យស្ដាយ ចំណងស្នេហ៍ ដែលខំសាងជិត ១០ ឆ្នាំ របស់អ្នកទាំងពីរហាក់បីដូចជាមានភាពមិនចុះសម្រុងគ្នាម្តងហើយម្តងទៀត រហូតធ្លាយដំណឹងដ៏មិនគួរឱ្យជឿថា អ្នកទាំងពីរបានបញ្ចប់ផ្លូវស្នេហ៍ ដែលខំត្រួសត្រាយដើរជាមួយគ្នា ទាំងកណ្ដាលទី។
ក្នុងនោះដែរ ឃើញថា ក្រោយផ្លូវស្នេហ៍បានបែកបាក់ភ្លាមៗ តារាស្រី Gubgib ក៏បានបង្ហើបថា នាងនៅស្រឡាញ់ខាងប្រុសខ្លាំង តែទៀតផង តែយ៉ាងណាស្នេហារបស់អ្នកទាំងពីរបានឈានដល់ដំណាក់កាលមិនអាចស្រោចស្រង់បានវិញឡើយ។ តែទោះបីជាយ៉ាងណាក្ដី នេះគ្រាន់តែជាអតីតកាលស្នេហារបស់អ្នកទាំងពីរប៉ុណ្ណោះ មកទល់ពេលនេះ នាងក៏បានចាប់ផ្តើមជីវិតគូជាមួយនឹងតារាប្រុសលោក Bie អស់ពេលជាយូរឆ្នាំមកហើយដែរ ដោយទទួលបានកូនស្រីពីរនាក់ជាចំណងដៃសុភមង្គលក្នុងគ្រួសារថែមទៀតផង៕
ប្រភព៖ Mgronline