Li Bingbing ហ៊ានចាយលុយខ្ទង់ម៉ឺនរកឈ្មួលបម្រើតាមផ្ទះ តែគ្មានអ្នកចង់ធ្វើ ព្រោះរឿងនេះ
តារាសម្ដែងស្រីចិន Li Bingbing បច្ចុប្បន្ននាងហាក់ដូចជាមិនសូវខ្វល់ខ្វាយជាមួយនឹងការងារមុខកញ្ចក់ទូរទស្សន៍នោះទេ ប៉ុន្តែនៅក្នុងជីវិតពិតរបស់នាង ចូលចិត្តនៅភាពស្អាត និង មានស្ដង់ដារខ្ពស់រហូតហ៊ានចំណាយលុយច្រើនសន្ធឹកដល់អ្នកបម្រើតាមផ្ទះ ក្នុងមួយខែប្រមាណ ១២០ ០០០ យ័ន (ជាង ១៨៦១៤ ដុល្លារ)។
ក្នុងនោះ តារាសម្ដែងស្រីវ័យ ៤៨ ឆ្នាំរូបនេះ បានសម្ភាសការងារជាមួយនឹងបុគ្គលិក ២០ នាក់ ប៉ុន្តែគ្មានអ្នកណាម្នាក់ជាប់អាចធ្វើការផ្ទះនាងបានឡើយ។
បើតាមសម្ដីស្រ្តីម្នាក់ដាក់ពាក្យសុំធ្វើការជាមួយនាង បានរៀបរាប់ឱ្យដឹងថា Bingbing ឱ្យគាត់លាងបន្លែ និង បោកខោអាវដល់ទៅ ៨ ដង។ ទោះជាយ៉ាងណា នាងនៅតែមិនពេញចិត្តហើយបោះបន្លែចូលក្នុងធុង។ ដោយមិនច្បាស់ពីអ្វីដែលគាត់បានធ្វើខុស ក៏បានសួរ ហើយនាងបានប្រាប់ថា មកពីគាត់មិនពាក់ស្រោមដៃ ដូច្នេះមិនថាគាត់លាងបន្លែប៉ុន្មានដងទេ ពួកបាក់តេរីនៅតែមាននៅលើបន្លែ។
នេះក៏បង្ហាញឱ្យដឹងថា តារាស្រីរូបនេះ នាងពិតជាគិតគូរដិតដល់ពីភាពស្អាត និង មានអនាម័យ សូម្បីតែអំឡុងពេលចូលរួមកម្មវិធី Back To Field ត្រង់ប្លង់បង្ហាញអំពីសកម្មភាពក្នុងផ្ទះបាយ ក៏នាងហ្មត់ចត់ប្រើទឹកអំបិល ដើម្បីលាងកម្ចាត់សត្វល្អិត មុនពេលចម្អិនផងដែរ៕
ប្រភព៖ TODAYONLINE