ផ្ទុះការសង្ស័យ Pinky Savika កំពុងទាក់ទងស្នេហានឹងនារីម្នាក់ ក្រោយបែកបាក់ប្តីជាង ៥ ឆ្នាំ
ជាង ៥ ឆ្នាំទៅហើយ ដែលតារាស្រី Pinky Savika និង អតីតស្វាមីបានលែងលះគ្នា ដោយបន្សល់ឈ្មោះត្រឹមអ្នកស្គាល់គ្នា។ ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ក្រោយលែងលះស្វាមីរួចមក គេកត់សម្គាល់មិនទាន់ឃើញមានបុរសណាម្នាក់ចូលមកស្អំបេះដូងរបស់នាងបន្តពីអតីតស្វាមីនៅឡើយទេ កន្លងទៅនេះ។
យ៉ាងណាមិញ ក្រោយលែងលះស្វាមីអស់ ៥ ឆ្នាំមកនោះ ស្រាប់តែថ្មីៗនេះ មហាជនបាន និង កំពុងមានការសង្ស័យលើតារាស្រី Pinky Savika ថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីដូចគ្នា ក្រោយលេចចេញនូវដំរួយជាច្រើននាពេលកន្លងមក ដោយនារីម្នាក់នោះ ត្រូវបានមហាជនស្គាល់ឈ្មោះថា Namwan។
លើសពីនេះទៅទៀត អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ ក្រោយមហាជនជាច្រើនសួរថា តើនាង និង Namwan ទាក់ទងគ្នាមែនទេ? ស្រាប់តែអ្នកទាំងពីរបានបង្ហើបនៅក្នុងសន្និសីតកាសែតមួយថា ៖ «ក្តីស្រឡាញ់នាងមិនដែលប្រកាន់ភេទនោះទេ មិនថាប្រុស ឬ ស្រីឡើយ ឱ្យតែស្រឡាញ់ពិត ហើយប្រសិនបើបុរសណាម្នាក់ចង់ចូលមកស្រឡាញ់ពួកនាងវិញនោះ ទាល់តែឆ្លងកាត់ភាគីណាម្នាក់សិន មិនថានាង ឬ Namwan ឡើយ ហើយនាងក៏មិនខ្វល់ថាអ្នកណាគិតបែបណាចំពោះពួកនាងដែរ សំខាន់ពួកនាងនៅតែស្និទ្ធស្នាលបែបនេះរហូត»៕
ប្រភព៖ nineentertain