ប្រឡូកវិស័យ K-POP ជាង ៥ ឆ្នាំ Rose ក្តោបដំណែង B.A ម៉ាកធំៗចំនួន ៤ នេះ
Rose គឺជាអ្នកចម្រៀងសំខាន់មួយរូបរបស់ក្រុមចម្រៀងនារី BLACKPINK មានរូបសម្រស់ស្រស់ស្អាត និង អាចលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញ ជាពិសេសទឹកដមសំឡេងដែលខុសប្លែកពីគេរបស់នាង គឺជាចំណុចដែលទាក់ទាញ និង គួរឱ្យចាប់អារម្មណ៍បំផុត។
គិតមកទល់ពេលនេះអស់រយៈពេលជាង ៥ ឆ្នាំហើយ ដែលរូបនាងបានចូលប្រឡូកក្នុងវិស័យ K-POP ក្លាយជាសមាជិកក្រុម BLACKPINK ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញសុះសាយជុំវិញពិភពលោក ហើយទទួលបានការងារជាច្រើន មិនថាការសម្តែង ឬ ថតផ្សាយពាណិជ្ជកម្មនោះឡើយ។ ក្នុងនោះ Rose បានក្តោបដំណែងជារដ្ឋទូតសុឆន្ទៈឱ្យយីហោល្បីៗធំៗចំនួន ៤ ដូចជា ៖
១. ក្រែមលាបមាត់ KISS ME (ឆ្នាំ ២០១៨)
២. គ្រឿងសម្អាង និង ទឹកអប់ YSL Beauty (ឆ្នាំ ២០២១)
៣. គ្រឿងអលង្ការ Tiffany & Co. (ឆ្នាំ ២០២១)
៤. សម្លៀកបំពាក់ 5252 BY OIOI (ឆ្នាំ ២០២១)