BLACKPINK មិនទាន់ Comeback ជាក្រុមសម្រាប់ឆ្នាំ ២០២១ ផង តែជាប់ឈ្មោះក្នុងបញ្ជីមួយនេះបាត់
ក្រុមចម្រៀងនារី BLACKPINK ដែលមានសមាជិក ៤ រូប Jennie, Jisoo, Rose និង Lisa បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុន YG ជាមួយបទចម្រៀង «Boombayah»។
នៅក្នុងឆ្នាំ ២០២១ នេះក្រុមចម្រៀងស្រីដែលមានឥទ្ធិពលមួយនេះបានជាប់ឈ្មោះក្នុងបញ្ជីតារាងអ្នករកចំណូលបានច្រើនបំផុតពីវិស័យ K-POP ដោយស្ថិតនៅលំដាប់លេខរៀងទី ៤។
ទោះបីជាឆ្នាំនេះ BLACKPINK មិនទាន់មានការចេញចម្រៀងជាក្រុមសម្រាប់ K-POP តែពួកនាងបានចេញអាល់ប៊ុមជាភាសាជប៉ុន និងបានធ្វើ Online Concert មួយកាលពីដើមឆ្នាំ ២០២១ ដោយលក់សំបុត្របានជាង ១០.០៨ ពាន់លានវ៉ុន បូករួមជាមួយនឹងការលក់ទំនិញផ្សេងៗទៀត ដូចជាវត្ថុអនុស្សាវរីយ៍ អាល់ប៊ុម និង Lightstick ជាដើម។ ក្រៅពីនេះ BLACKPINK ក៏រកប្រាក់ចំណូលបានច្រើនពីយូធូប និងការថតផ្សាយពាណិជ្ជកម្មផងដែរ។
យោងតាមសារព័ត៌មាន TMI បានទម្លាយឱ្យដឹងថាគិតត្រឹមខែកញ្ញា ក្នុងឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមចម្រៀងនារី BLACKPINK រកចំណូលសរុបជាង ២០,៨ ពាន់លានវ៉ុន ដែលស្មើនឹងប្រមាណជាង ១៦,៩ លានដុល្លារ៕
ប្រភព៖ KPOPSTARZ