ទៅមើលសម្រស់ស្រីស្អាត គឹម លីហ្សា ក្រោយវះកាត់កែកុនច្រមុះ និង ចង្កា ប្លែក ១៨០ដឺក្រេ
កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងស្រីរូបស្រស់ គឹម លីហ្សា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញមុខមាត់ដែលកំពុងរុំបង់នៅឡើយ ព្រមជាមួយនឹងការបញ្ជាក់ច្បាស់ៗដោយមិនលាក់លៀមថា នាងទើបតែបានវះកាត់កែច្រមុះ និង ចង្ការួចរាល់ ។
ដោយឡែករំលង ៧ ថ្ងៃ ក្រោយវះកាត់កែសម្ផស្ស អ្នកម៉ាក់ដ៏ស៊ីវិល័យ គឹម លីហ្សា បានដោះបង់រុំរបួសចេញអស់ហើយ និង បានបង្ហាញសម្រស់ថ្មីរបស់នាងដោយភាពជឿជាក់ ដោយត្រង់ចំណុចចង្កាមានលក្ខណៈស្រួចជាងមុន ចំណែកច្រមុះក៏មានខ្ទង់ខ្ពស់ជាងមុនដែរ ។
តែយ៉ាងណា គឹម លីហ្សា បានបញ្ជាក់តាមរយៈហ្វេសប៊ុក Story ផ្លូវការរបស់ខ្លួនថា ស្នាមរបួសនៅមិនទាន់ជាសះស្បើយមួយរយភាគរយនៅឡើយទេ ព្រោះថានៅកន្លែងមួយចំនួនមិនទាន់បានកាត់ចេសនៅឡើយ ។ តែទោះបីជាបែបនេះ សម្រស់ថ្មីក្រោយវះកាត់របស់តារាស្រីរូបនេះ ឃើញថាប្លែកជាងមុនមួយបែប៕