សុខៗ Bro KH ប្រកាសលាអ្នកគាំទ្រ ហើយចង់លក់របស់សំណព្វចិត្តទាំងនេះចោល ដើម្បីដោះបំណុល
ជឿថាមានប្រិយមិត្តជាច្រើន ជាពិសេសមិត្តយុវវ័យ ច្បាស់ជាស្គាល់ Bro KH មិនខានតាមរយៈវីដេអូ reaction ផ្សេងៗ ព្រោះលោកក៏ជា Youtuber ខ្មែរដ៏មានឥទ្ធិពលម្នាក់ដែរ។
ដ្បិតថាមួយរយៈចុងក្រោយនេះ Bro KH ផ្ទុះរឿងស្នេហាបែកបាក់ ខូចចិត្ត អស់សង្ឃឹមរហូតឡាយវីដេអូរៀបរាប់រឿងផ្ទាល់ខ្លួនធ្វើឱ្យផ្អើលពេញហ្វេសប៊ុក ហើយរូបសម្រស់របស់លោកក៏ហាក់ប្រែប្រួលខ្លាំងដូចមនុស្សពីរនាក់ផ្សេងគ្នា ប៉ុន្ដែសម្រាប់អ្នកគាំទ្រវិញ នៅតែព្យាយាមលើកទឹកចិត្តលោកទោះបីជាលោកជួបរឿងបាក់ទឹកចិត្តយ៉ាងណាក៏ដោយ។
ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ Bro KH បានបង្ហោះសារថ្មីមួយទៀតនៅលើហ្វេសប៊ុក បង្ហាញពីការអស់សង្ឃឹមក្នុងឆាកជីវិត ដោយលោកចង់លក់ឡាន លក់ Camera ដែលលោកស្រឡាញ់ខ្លាំងនោះដើម្បីសងបំណុលគេ ហើយរឿងដែលមហាជនភ្ញាក់ផ្អើលបំផុតនោះ Bro KH ថែមទាំងនិយាយលាអ្នកគាំទ្រទៀតផង ។
Bro KH បានរៀបរាប់ថា ៖ «ខ្ញុំកើតមកជាតិនេះខ្ញុំគ្មានអីទេ… បន្តិចទៀតខ្ញុំត្រូវលក់ឡាន លក់ camera ដែលខ្ញុំស្រឡាញ់ដើម្បីយកលុយសងគេ… តែបើថ្ងៃណាមួយបាត់ខ្ញុំ ខ្ញុំចង់អរគុណបងប្អូនក្នុង youtube ក្នុង FBpage ដែលចូលចិត្តខ្ញុំកន្លងមក អរគុណ និង លាហើយ» ៕