ស្ទើរមិនជឿថា ស្វាមីរបស់ចៀវៃ និង សង្សារចាស់របស់នាងលោក Jimmy Lin មានទំនាក់ទំនងពិសេសបែបនេះ
ជាការពិតណាស់ មានប្រិយមិត្តភាគច្រើននៅមិនទាន់បានដឹងពីមុនថា តារាសម្ដែងស្រី Ruby Lin ឬហៅថា ចៀវៃ និងតារាសម្ដែងប្រុសចិនតៃវ៉ាន់ Jimmy Lin អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា អំឡុងឆ្នាំទស្សវត្សរ៍ទី ៩០ ប៉ុន្តែព័ត៌មាននេះមិនបានបញ្ចេញជាសាធារណៈនោះទេ ខណៈដែល តារាសម្ដែងប្រុស លោក Wallace Huo ដែលជាស្វាមីរបស់នាង គឺជាមិត្តភក្តិនឹងអតីតមិត្តប្រុសរបស់នាង។
ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងជាងនេះនោះ គឺស្វាមីរបស់នាង នៅតែរក្សាមិត្តភាពជាមួយគ្នាយ៉ាងអង្វែងជាមួយនឹងលោក Jimmy Lin រហូតដល់ពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានោះ Ruby ផ្ទាល់ក៏បានបង្ហាញពីហេតុផលដែលបុរសទាំងពីរបានស្គាល់គ្នា ដោយនិយាយថា៖ «ពួកគេមានរឿងខ្លះត្រូវពិភាក្សា ដូច្នេះខ្ញុំបានជួយភ្ជាប់ការទាក់ទងគ្នាតាមរយៈការផ្លាស់ប្តូរទំនាក់ទំនង WeChat របស់ពួកគេជាមួយគ្នា» ដោយបន្ថែមថា ទំនាក់ទំនងរបស់នាងជាមួយ Jimmy បានកើតឡើងយូរមកហើយ តាំងពីពួកគេនៅពីក្មេងមក សូម្បីតែកូនៗរបស់ Ruby និង Jimmy ក៏ជាមិត្តភក្តិនឹងគ្នាដែរ៕
ប្រភព៖ 8DAYS