ទើបធ្វើខួបស្នេហ៍ ៨ ឆ្នាំហើយ ស្រាប់តែ Mark ធ្លោយមាត់និយាយរឿងគម្រោងរៀបការ
មួយរយៈចុងក្រោយនេះ តារាប្រុស Mark Prin និង តារាស្រី Kimberly ហាក់បីដូចជាកំពុងតែធ្វើឱ្យមហាជនចាប់ក្រសែតភ្នែកទៅលើគូស្នេហ៍របស់អ្នកទាំងពីរជាខ្លាំង ក្រោយពេលអ្នកទាំងពីរបង្ហាញពីជីវិតស្នេហ៍ដ៏ផ្អែមខ្លាំង អំឡុងពេលគម្រប់ខួបស្នេហ៍ ៨ ឆ្នាំនាពេលកន្លងទៅ។ ក្រោយពីឃើញបែបនេះហើយ មានមហាជនជាច្រើនគាំទ្រយ៉ាងពេញទំហឹងឱ្យអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការឆាប់ៗទៀតផង។
ដោយឡែក នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ កន្លង មហាជនកាន់តែផ្ទះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពី បានឮតារាប្រុស Mark Prin បង្ហើបគម្រោងរៀបការយ៉ាងដូច្នេះថា ៖ «ជីវិតស្នេហ៍ដែលលោក និង Kimberly សាងអស់រយៈពេល ៨ ឆ្នាំមកនេះ វាពិតជាមានសេក្តីសុខណាស់ ចំណែក រឿងរៀបការលោកក៏គិតខ្លះដែរ លោកចង់បង្កើតដំណើរកម្សាន្តតលក្ខណៈគ្រួសារហើយសុំខាងស្រីរៀបការតែម្តង តែរង់ចាំបន្តិចទៀតសិន ព្រោះពេលនេះលោកក៏រវល់ជាមួយនឹងការធ្វើសម្បុរសធម៌ផ្សេងជាច្រើនទៀតដែរ ស្ទើរតែដកឃ្លាមិនរួចឡើយ »។
ក្រោយពីឭបែបនេះហើយ មហាជនពិតជារំភើបចិត្តជាខ្លាំង ហើយក៏សង្ឃឹមថាអ្នកទាំងពីរ និង ចាប់ដៃគ្នាចូលរោងការឆាប់នៅពេលខាងមុខនេះផងដែរ៕
ប្រភព៖ @onebunterng