អបអរ! ជំទាវ ស៊ន សៀវម៉ី សម្រាលកូនដំបូងហើយ មុខមាត់គួរឱ្យក្នាញ់ណាស់ រីឯឈ្មោះក៏ពីរោះដែរ
ក្រោយពីទន្ទឹងចាំជួបមុខកូនស្រីជាច្រើនខែថ្ងៃនោះ ពេលនេះ ពិកីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ដែលមានងារជាលោកជំទាវ និង ស្វាមីសំណព្វចិត្ត លោក កែវ ដេវិដ បានឃើញមុខកូនស្រីហើយ ដែលជំទាវ ស៊ន សៀវម៉ី បានសម្រាលកូនដោយសុវត្ថិភាពហើយ នៅម៉ោង ៩ យប់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ នេះ។
ក្នុងនោះដែរ លោកជំទាវ ស៊ន សៀវម៉ី ព្រមទាំងស្វាមីពិតជាមានក្ដីរំភើបរីករាយយ៉ាងខ្លាំង ដែលបានបង្ហោះរូបភាព និងសារលើបណ្ដាញសង្គម ស្វាគមន៍កូនស្រីជាទីស្រឡាញ់ ដែលមើលមុខមាត់កូនស្រីរបស់អ្នកទាំងពីរ ពិតជាគួរឱ្យក្នាញ់ខ្លាំង ហើយ អ្នកទាំងពីរ ថែមទាំងបានដាក់ឈ្មោះឱ្យកូនស្រីយ៉ាងពីរោះទៀត គឺមានឈ្មោះថា ដេវិដ ចេសស៊ី។
នេះបើតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ស្វាមីរបស់ លោកជំទាវ ស៊ន សៀវម៉ី ដែលបានរៀបរាប់ថា៖ «កូនស្រីមាសឪពុក ដេវិដ ចេសស៊ី – Devid Jessi ២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ថ្ងៃសុក្រ ទី ០៨ ខែតុលា ឆ្នាំ ២០២១ ៣.៥ គីឡូក្រាម វេលាម៉ោង ៩យប់ ពុក និងម៉ែស្វាគមន៍វត្តមានកូនមកដល់ភពផែនដីដ៏ស្រស់ស្អាតមួយនេះ»។
ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនបានចូលខមមិនធ្វើការចូលរួមអបអរសាទរ ដល់ លោកជំទាវ និងស្វាមី ព្រមមានពាក្យជូនពរឱ្យម្ដាយ និងកូនស្រីមានសុខភាពល្អគ្រប់គ្នាផងដែរ៕