ផ្ទុះការសរសើរព្រាត ពេលឃើញ Miss Cambodia ទម្លាយឈុតតំណាងជាតិ យ៉ាងប្រណីតទាំង ២០ ឈុត
នៅរាត្រីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ វេលាចាប់ពីម៉ោង ៨ យប់នេះ កម្មវិធី Miss Cambodia 2021 ដែលជាកម្មវិធីប្រកួតសម្រស់ជ្រើសរើសយកកញ្ញាឯកដែលមានទាំងសម្រស់ និង សមត្ថភាពដើម្បីទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ។
យ៉ាងណាមុនឈានដល់ការបង្ហាញនូវក្បូនដង្ហែនៃឈុតតំណាងជាតិយប់នេះ កម្មវិធី Miss Cambodia 2021 បានទម្លាយរូបថតជាច្រើនសន្លឹក បង្ហាញពីឈុតតំណាងជាតិចំនួន ២០ ឈុតដែលត្រៀមបំពាក់លើបវរកញ្ញាចំនួន ២០ រូប ដោយឈុតតំណាងជាតិនីមួយៗ សុទ្ធសឹងតែបានច្នៃឡើងយ៉ាងសម្រិតសម្រាំង ចេញពីសិល្បៈហត្ថកម្មដ៏ទំនើបរបស់អ្នករចនាម៉ូដវ័យក្មេង ។
ការច្នៃប្រឌិតឈុតតំណាងជាតិនេះ បានធ្វើឡើងយ៉ាងពិសេស និង មានភាពពាក់ព័ន្ធខាងផ្នែកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង ពូជសាសន៍ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ។ ខាងក្រោមនេះ គឺជាឈុតតំណាងជាតិរបស់ Miss Cambodia 2021 ៖
រូបភាព៖ Miss Cambodia