សម្រស់ Liu Yifei តួសៀវ ឡុងនី តាំងពីចូលសិល្បៈ រហូតដល់បច្ចុប្បន្ន ស្អាតមិនប្រែ
នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន រូបសម្រស់ក៏ជារឿងមួយដ៏លេចធ្លោគួរកត់សម្គាល់ផងដែរ ដោយនាពេលកន្លងទៅអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនភាគច្រើន តែងផ្តោតលើភាពស្រស់ស្អាតស្រស់សង្ហា ក្រៅពីសមត្ថភាព ទេពកោសល្យប៉ិនប្រសប់ក្នុងវង្វង់សិល្បៈកម្សាន្ត។
ក្នុងចំណោមនោះ តារាសម្ដែងស្រី Liu Yifei ដែលទស្សនិកជននិយមហៅថា សៀវ ឡុងនី សម្ដែងក្នុងរឿងភាគចិនដ៏ល្បី «ទេពឥន្រ្ទីបក្សីស្នេហ៍» ក៏ទទួលបានជោគជ័យក្នុងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអាស៊ីរាប់មិនអស់ផងដែរ តាមរយៈសមត្ថភាព និង រូបសម្រស់។
យ៉ាងណាមិញ ចាប់តាំងពីនាងបានចូលប្រឡូកក្នុងវិស័យភាពយន្ត Liu Yifei បានក្លាយជាតារាស្រីមួយរូប ដែលមានរូបសម្រស់ភាពទាក់ទាញយ៉ាងខ្លាំង រហូតដល់គ្មានអ្នកណាអាចប្រៀបផ្ទឹមបាន។
បើតាមការបង្ហោះរូបភាពចេញពីអ្នកសរសេរប្លុកមួយរូបនៅលើអ៊ីនធឺណេត បានជីកកាយរូបតាំងពីនាងមានអាយុ ១៩ ឆ្នាំទើបចូលប្រឡូកក្នុងសិល្បៈដំបូង រហូតមកដល់ពេលបច្ចុប្បន្ន ដោយសង្កត់ធ្ងន់លើសម្រស់របស់នាង យ៉ាងនឹកស្មានមិនដល់ ថានៅតែស្រស់ស្អាត និង គួរឱ្យស្រឡាញ់គ្នាប្រែ៕