ចូលសិល្បៈជាង ២ ទសវត្សរ៍ Jang Nara ធ្លាប់មានអាស្រូវស្នេហាជាមួយតារាប្រុសរូបនេះ តែម្នាក់គត់
Jang Nara តារាសម្តែងស្រីដែលកេរ្តិ៍ឈ្មោះល្បីវ័យ ៤០ ឆ្នាំ តែរូបសម្រស់ហាក់មិនផ្លាស់ប្តូរទៅណា គឺនៅតែស្រស់ស្អាត និង មើលទៅក្មេងជាងវ័យ។
តារាសម្តែងស្រីមានប្រជាប្រិយរូបនេះបានចូលប្រឡូកសិល្បៈជាង ២ ទសវត្សរ៍មកហើយ គិតចាប់ពីឆ្នាំ ២០០១ ដោយចាប់ផ្តើមអាជីពដំបូងជាតារាចម្រៀង ប្រចាំក្រុមហ៊ុន S.M Entertainment មានបទចម្រៀងល្បីទូទាំងប្រទេសគឺបទ «Sweet Dream»។
ថ្មីនេះរឿង «Sell Your Haunted House» ដែលសម្តែងដោយរូបនាង និង សមាជិក CNBLUE លោក Jung Yong Hwa គឺទទួលបានភាពជោគជ័យជាខ្លាំង ដោយមានការគាំទ្រទាំងក្នុង និង ក្រៅប្រទេស។
បើនិយាយពីរឿងរ៉ាវស្នេហាវិញ រយៈពេលជាង ២០ ឆ្នាំក្នុងរង្វង់សិល្បៈ Jang Nara នៅមិនទាន់ជួបគូនៅឡើយទេ ដោយនាងធ្លាប់មានរឿងអាស្រូវស្នេហាជាមួយតារាសម្តែងប្រុស Park Bo Gum តែម្តងគត់ ដោយដំណឹងស្នេហារបស់អ្នកទាំងពីរ គឺត្រូវបានប្រិយមិត្តអ្នកគាំទ្រតាមដានជាច្រើនខែ រហូតលេចបែកធ្លាយចចាមអារ៉ាមថាអ្នកទាំងពីរបានរៀបការនឹងគ្នាទៀតផង។
ក្រោយដំណឹងនេះលេចធំឡើង ក្រុមហ៊ុនតារាប្រុសស្រីមួយគូនេះ ក៏បានចេញមុខបដិសេធរឿងនេះ ដោយហេតុផលថាអ្នកទាំងពីរគ្រាន់តែរាប់អានគ្នាតែប៉ុណ្ណោះ៕