រន្ធ-ត់ចិត្ត! អ្នកនិពន្ធបទ «ស៊ូឃ្លាត» Tin Mark ឆ្លងកូវីដ-១៩ កម្រិតធ្ងន់ វីរុសលុកលុយចូលសួតស៊ីជិតមួយចំហៀង
កាលពីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង បណ្តុំសិល្បករ-ការិនី ជាច្រើន ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងរបស់លោក អ៊ឹម រតនៈ ហៅ Tin Mark ជាអ្នកនិពន្ធទំនុកច្រៀងក្នុងបទ «ស៊ូឃ្លាត» ដែលច្រៀងដោយលោក វង្ស តារារតនា បានឆ្លងកូវីដ-១៩ និង ឈានដល់កម្រិតធ្ងន់ធ្ងរ។
តាមការបង្ហោះសារ នៅលើគណនីហ្វេសប៊ុករបស់លោក Sambath Bun បានឱ្យដឹងថា លោក Tin Mark បានឆ្លងកូវីដ-១៩ កម្រិតធ្ងន់បណ្តាលឱ្យវីរុសនេះស៊ីសួតជិតអស់មួយចំហៀងខ្លួន និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ។
គណនីហ្វេសប៊ុកខាងលើបានរៀបរាប់៖ «សួស្តីពុកម៉ែបងប្អូននៅចាំបានទេ លោកអ៊ឹម រតនៈ ហៅ Tin Mark ម្ចាស់បទចំរៀង «ស៊ូឃ្លាត» បានឆ្លងជំងឺកូវីដ-១៩ កម្រិតឆ្ងន់ ដែលវីរុសនេះបានវាយលុកសួតស៊ីអស់ជិតមួយចំហៀង។ ឥឡូវកំពុងសម្រាកព្យាបាលនៅពេទ្យឯកជនមួយ ដែលត្រូវចំណាយទឹកប្រាក់អស់ $១២០០ ក្នុងមួយថ្ងៃ ដែលជាបន្ទុកដ៏ធ្ងន់ដល់គាត់ ទាំងគាត់មិនមានប្រាក់ចំណូលសោះខាងការងារសិល្បៈជាង ៨ ខែមកហើយ! ប្រសិនបើពុកម៉ែបងប្អូនគោរពស្រឡាញ់ដល់គាត់ សូមមេត្តាជួយជាទឹកប្រាក់បន្តិចបន្តួចតាមរយៈអាក់ខោន ABA គាត់ផ្ទាល់ 000785157 IM RATTNAK។ សូមកុំភ្លេច ៣ កុំ ៣ ការពារ តាមការណែនាំក្រសួងសុខាភិបាល។ សូមពុកម៉ែបងប្អូនកុំលេងសើចជាមួយជំងឺដ៏កាចសាហាវនេះឱ្យសោះ! សូមព្រះប្រទានពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នា!»៕