ប្រពន្ធ Jimmy Lin ទម្លាយទាំងទឹកភ្នែកថា ១០ ឆ្នាំមកនេះ ជួបរឿងឈឺចាប់ ក្រោមថ្វីមាត់អ្នកគាំទ្រប្តី
តារាសម្ដែងតៃវ៉ាន់ និង ជាអ្នកបង្ហាញម៉ូដ អ្នកនាង Kelly Chen ដែលជាភរិយារបស់តារាសម្ដែងតៃវ៉ាន់រូបសង្ហា Jimmy Lin ថ្មីៗនេះ បានទម្លាយអារម្មណ៍ពិតមួយរបស់នាងរងនូវភាពអវិជ្ជមានពីក្រុមអ្នកគាំទ្ររបស់ស្វាមី ចាប់តាំងពីអ្នកទាំងពីរបានរៀបការសាងអនាគតជាមួយគ្នាអស់ ១០ ឆ្នាំមកនេះ។
ក្នុងនោះដែរ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានរៀបរាប់ទាំងស្រក់ទឹកភ្នែកក្នុងកម្មវិធីសម្ភាសមួយ ក្រោយពីរៀបការជាមួយស្វាមីរបស់នាងក្នុងឆ្នាំ ២០១០ បន្ទាប់ពីសម្រាលកូនទី ១ ហើយ ហាក់ដូចជាមានសម្ពាធរឿងរៀបការជាមួយគាត់។
ដោយនាងបាននិយាយថា ៖ «១០ ឆ្នាំកន្លងមកនេះ ខ្ញុំរងការរិះគន់ពីសំណាក់មហាជន គេបានថា អ្នកអាក្រក់ណាស់ ហេតុអ្វីបានជាអ្នករៀបការជាមួយគាត់? តើអ្នកមានទេពកោសល្យអ្វី?»។
ថ្វីដ្បិតថារឿងទាំងនេះធ្វើឱ្យ Kelly Chen នាងធ្លាក់ទឹកចិត្ត រហូតដល់បាត់មុខពីសិល្បៈកម្សាន្តអស់រយៈពេលជាងមួយទសវត្សរ៍ ដោយសារភាពថានាងខ្លាចមានការវាយប្រហារថ្មីកើតឡើងទៀត៕
ប្រភព៖ THESTARITSTIMES