Angelababy ពាក់ចិញ្ចៀនរៀបការ ៥ ការ៉ាត់សម្ញែង ក្រោយមានពាក្យចចាមអារ៉ាមលែងលះ
នេះមិនមែនជាលើកទីមួយទេ ដែលប្តីប្រពន្ធតារាចិនល្បីឈ្មោះ លោក Huang Xiaoming និង អ្នកនាង Angelababy បានបដិសេធពាក្យចចាមអារ៉ាមថា អាពាហ៍ពិពាហ៍របស់ពួកគេគឺមិនរឹងមាំដូចថ្មនោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណេតភ្នែករហ័ស បានប្រទះឃើញរូបថតផ្ទាំងផ្សព្វផ្សាយមួយរបស់ Angelababy ដោយបានពង្រីកមើលលើម្រាមរបស់នាង ឃើញមានពាក់ចិញ្ចៀនពេជ្រទំហំ ៥ ការ៉ាត់ ដែលជាចិញ្ចៀនរៀបការតម្លៃ ១.៦ លានដុល្លារអាមេរិក ជាចិញ្ចៀន Joséphine Aigrette Impériale ដែលរចនាដោយអ្នកគ្រឿងអលង្ការនៅទីក្រុងប៉ារីស។
គ្រាន់តែឃើញបែបនេះ អ្នកនិយមលេងក្នុងបណ្ដាញសង្គមបានចែករំលែករូបនាងភ្លាមៗថា នាងពាក់ចិញ្ចៀនរៀបការ ដើម្បីបំបែកភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារ៉ាមដែលកំពុងរីកសាយភាយថា នាង និង បានលែងលះគ្នា៕