ក្រោយផ្ទុះរឿងជាម៉ែយ៉ែម រ៉ូស ថាមានគេហែកគណនីហ្វេសប៊ុក នាងមិនទទួលខុសទេ ព្រោះឆាតនោះគ្មានសំឡេង មានតែអក្សរ
រឿងរ៉ាវអាស្រូវតារាសម្ដែង រ៉ូស គឺជាម៉ែយ៉ែម ដោយល្បួងតារា TikTok ម៉ាក់ល័ក្ខ ឱ្យទៅជួបឧកញ៉ាម្ដង ១០០០ ដុល្លារ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដឹងឮខ្ទេចខ្ទី និង នាំគ្នាយកមកចែករំលែកព្រោងព្រាត បន្ទាប់ពីតារា TikTok ដ៏មានប្រជាប្រិយភាពខាងលើ បានទម្លាយសារសម្ងាត់ដែលពួកគេឆាតឆ្លើយឆ្លងគ្នា។
ក្រោយរឿងធ្វើជាម៉ែយ៉ែមនេះកំពុងល្បីសុសសាយ ដោយមានមហាជនជាច្រើនបានរិះគន់ទៅដល់ស្រីស្អាត រ៉ូស ព្រោងព្រាតនោះ ស្រាប់តែ រ៉ូស ចេញមុខបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននាងថា គណនីហ្វេសប៊ុក និង ផេករបស់នាងត្រូវបានជនខិលខូចលួចប្រើប្រាស់ (Hack Account)។ រ៉ូស ថា ៖ «Face book ខ្ញុំត្រូវបានគេហែកជាច្រើនដងទាំង page និង ទាំង account នាងខ្ញុំផ្ទាល់ អ៊ីចឹងបើរាល់ការឆាតត្រឹមសរសេរអក្សរដោយគ្មានសំឡេងនាងខ្ញុំ គឺនាងខ្ញុំមិនទទួលខុសត្រូវទេ អ៊ីចឹងមានន័យថា មានជនខិលខូច ១ ចំនួនដែលស្អប់ខ្ញុំមានបំណងអាក្រក់ និង បង្ខូចកិត្តិយសនាងខ្ញុំដោយអចេតនា»។
រំលងមិនបានប៉ុន្មាននាទី នៅរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ដដែល រ៉ូស បានបង្ហោះសាថ្មីមួយទៀត ដោយបានរៀបរាប់ថា ៖ «អាខោនខ្ញុំលោត log out ជាច្រើនដងនេះបញ្ជាក់ថាមានជនខិលខូចមានបំណងអាក្រក់ច្បាស់ក្រឡែត អ្នកហែកអាខោនខ្ញុំច្បាស់ណាស់ ហែកអាខោនហើយចង់បំផ្លាញកិត្តិយសខ្ញុំស្អីក៏ហ៊ានធ្វើ»៕