គ្រាន់តែ រ៉ូស ផ្ទុះរឿងជួបបញ្ហាភ្លាម មេធាវីម្នាក់ ស្ម័គ្រចិត្តជួយការពារក្ដីឱ្យភ្លែត អត់យកលុយមួយរៀលទេ
រឿងរ៉ាវអាស្រូវរបស់តារាសម្ដែងស្រីរូបស្រស់ រ៉ូស ដែលត្រូវមេធាវីរបស់លោកស្រី ទ្រី ដាណា ធ្វើលិខិតអញ្ជើញឱ្យចូលខ្លួនបំភ្លឺរឿងខមមិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា និង រឿងធ្វើជាម៉ែយ៉ែម ដោយល្បួងតារា TikTok ទៅជួបឧកញ៉ាម្ដង ១០០០ ដុល្លារនោះ កំពុងក្លាយជាប្រធានបទដ៏គគុក មានមហាជនជាច្រើនបាននាំគ្នាជជែកវែកញែកព្រោងព្រាតពេញបណ្ដាញសង្គម។
ខណៈ រ៉ូស កំពុងជួបរឿងអាស្រូវផ្ទួនៗទាំងពីរនេះ ដែលត្រូវបានមហាជននាំគ្នាចែករំលែកតៗគ្នា នឹងអាចឈានដល់ការប្ដឹងផ្ដល់ឡើងតុលាការផងនោះ ស្រាប់តែនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ លោកមេធាវី អ៊ុំ រតនា បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងបំណងចង់ជួយការពារក្ដីឱ្យស្រីស្អាត រ៉ូស ដោយស្ម័គ្រចិត្ត បើសិនជានាងត្រូវការ។
លោកមេធាវី អ៊ុំ រតនា បានបង្ហោះរូបថតរបស់ រ៉ូស ព្រមទាំងសរសេរ Caption យ៉ាងខ្លីថា ៖ «បើគាត់ An Na Rose ពឹងឱ្យជួយការពារក្តីឱ្យ គឺជួយដោយស្ម័គ្រចិត្តតែម្តង!»។
ងាកមក រ៉ូស វិញ ពេលឃើញលោកមេធាវីខាងលើប្រកាសជួយនាងក្នុងគ្រាកំពុងជួបបញ្ហាបែបនេះ រ៉ូស បានឆ្លើយតបទៅវិញថា ៖ «អរគុណទឹកចិត្តបងមេធាវី»៕