ពពោះកូនដំបូងជាង ៥ ខែ! Pumpui បែរទម្លាយអារម្មណ៍ពិតថាមិនចង់បាន ព្រោះមូលហេតុនេះ
មកទល់ពេលនេះជាង ២ ឆ្នាំទៅហើយដែលតារាស្រី Pumpui Pantipa បានរៀបការជាមួយអ្នកចម្រៀងរ៉េបលោក Gavind នោះ។ ក្រោយរៀបការសាងសុភមង្គលមិនបាន ប៉ុន្មានពេលនេះនាងកំពុងតែពពោះកូនក្នុងផ្ទៃដំបូងជាង ៥ ខែទៅហើយ។
ជុំវិញរឿងរ៉ាវពពោះកូនដំបូងនេះដែរ ក៏មានមហាជនមានចម្ងល់ក៏ដូចជាចោទជាសំនួរទៅកាន់នាងកាលពីពេលថ្មីៗនៅក្នុងគណនី Instagram របស់នាងថា ៖ «តើ Pumpui មានគម្រោងបង្កើតកូនតាមធម្មជាតិឬយ៉ាងណា និង មានគម្រោងយកអ្នកបន្ទាប់ដែរទេ»។ ខណៈពេលនោះ Pumpui ក៏បានឆ្លើយតបទៅកាន់សំនួរអ្នកគាំទ្រថា ៖ «ប្រាកដណាស់នាងនឹងបង្កើតតាមធម្មជាតិ ហើយបើនិយាយឱ្យត្រង់ទៅក្នុងចិត្តពិតមិនចង់មានកូននោះទេ គឺដោយសារតែបរិបទសង្គមជុំវិញខ្លួន រោគរាតត្បាត អស្ថេរភាពសង្គម គឺធ្វើឱ្យនាងមានអារម្មណ៍ថា កាលដែលកូននាងត្រូវមកកើតនៅក្នុងសង្គមមានតែអ្នកវាយប្រហារបែបនេះនាងអាណិតកូន មិនចង់ឱ្យកូនមកត្រូវជួបរឿងដូចជានាងពេលនេះនោះទេ ចំណែកកូនបន្ទាប់ប្រសិនបើនេះជាកូនស្រីនាងអត់យកទៀតទេ តែប្រសិនបើជាកូនប្រុស នាង និង ពិចារណាទៀតថាគួរយក ឬក៏អត់»។
យ៉ាងណាមិញ ក្រោយនាងចេញមុខនិយាយយ៉ាងដូច្នេះ មហាជនមានតែលើកទឹកចិត្តនាង និង ស្វាមីតែប៉ុណ្ណោះ ក្នុងការជម្នះបញ្ហាដែលប្រឈមនៅខាងមុខ និង ថែសុខភាពដើម្បីកូនក្នុងផ្ទៃផងដែរ៕
ប្រភព៖ daradaily