ពុ-ទ្ធោអើយ! ជីវិតក្រៅឆាក Aom Sushar ជាម៉ូយប្រចាំរបស់ពេទ្យ ព្រោះឱ្យតែប៉ះរបស់ទាំងនេះគឺរត់រកពេទ្យជួយហើយ
Aom Sushar តារាសម្តែងស្រីមានរាងតូចល្អិត គួរឱ្យស្រឡាញ់ តែអាចលេងបានគ្រប់ទម្រង់នៃស្ទីល មិនថាកាចឆ្នាស កាច់កុង ឬក៏តួកម្សត់សម្រក់ទឹកភ្នែកនោះឡើយ។
តារាស្រីវ័យ ៣៣ ឆ្នាំ ដែលបានបោះជំហានចូលសិល្បៈថៃតាំងពីឆ្នាំ ២០០៦ រូបនេះ មានស្នាដៃល្បីៗមិនតិចនោះឡើយ ហើយនាងមិនត្រឹមតែមានអ្នកគាំទ្រច្រើននៅក្នុងប្រទេសនោះទេ ទីផ្សាក្រៅស្រុកក៏ល្បីមិនធម្មតាដែរ ជាពិសេសរឿងចុងក្រោយដែលកំពុងចាក់បញ្ចាំងរបស់ GMM25 រឿង «Irresistible» និង រឿង «Bangkok Breaking» របស់ Netflix។
ផ្ទុយពីភាពប៉ិនប្រសប់នៃការសម្តែង និង ទេពកោសល្យ ជីវិតក្រៅឆាករបស់ Aom Sushar ហាក់មិនសូវជាអំណោយផលប៉ុន្មានឡើយចំពោះរឿងសុខភាព ដោយតារាស្រីរូបនេះតែងចូលពេទ្យជាញឹកញាប់ ព្រោះតែនាងមានជំងឺអាល់ឡែកហ្ស៊ីជាមួយអាហារ មិនមែន ១ មិនមែន ២ តែចំនួន ២១ មុខ។
Aom Sushar ធ្លាប់បានទម្លាយទៅកាន់អ្នកគាំទ្រតាមរយៈ Q&A ថាអាហារ ២១ មុខដែលនាងអាល់ឡែកហ្ស៊ីញ៉ាំមិនបានមានដូចជា ទឹកដោះគោស្រស់ ស៊ុតពណ៌ស យ៉ៅអួ ឈីសគ្រប់ប្រភេទ ដើម Thyme (គ្រឿងទេសរបស់បារាំង) គ្រាប់អាល់ម៉ុន ទឹកដោះគោកំប៉ុង វ៉ាន់នីឡា ដើម Rosemary ស្រាដែលមានជាតិមេ មឹក គ្រាប់ Coriander ស្រូវសាលី ប័រ ផ្លែក្រូចឆ្មា គ្រាប់ស្វាយចន្ទី ខ្ទឹមស ស្រូវបេឡា ទំពាំង ក្តាម និង គ្រាប់រីករាយ (Pistachios)៕