សង្សារថ្មី នាយចឺម មិនខ្វល់រឿងចាស់ នៅរាប់អាន អូនហ្វា ដូចបងប្អូន ព្រោះហេតុផលនេះ
ប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយថា មុនសាងស្នេហ៍ជាមួយអ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម ដែលជាសង្សារថ្មី គេចាំបានច្បាស់ណាស់ថា នាយចឺម ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយក្រមុំៗរូបស្រស់ ៣ លើករួចមកហើយ ដោយក្នុងនោះតារាសម្ដែង អូនហ្វា គឺជាសង្សារទី ៣ របស់លោក។
យ៉ាងណាមិញ ថ្មីៗនេះ មហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញសង្សារចាស់ និង សង្សារថ្មីរបស់ នាយចឺម ពោលគឺអ្នកនាង សេង សុខឃីម និង អូនហ្វា បានបង្ហោះរូបថតជាមួយគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ថែមទាំងបង្ហាញកាយវិការជិតដិតគ្នាខ្លាំង និង បញ្ជាក់ថាពួកគេរាប់អានគ្នាស្និទ្ធស្នាលប្រៀបដូចបងប្អូនទៀតផង។
ទង្វើជិតស្និទ្ធគ្នាខ្លាំងរវាងមនុស្សអតីត និង មនុស្សបច្ចុប្បន្នរបស់តារាចម្រៀង នាយចឺម ធ្វើឱ្យមហាជនកោតសរសើរផង ងឿងឆ្ងល់ផង ព្រោះកន្លងមកភាគតិចណាស់ដែលឃើញសង្សារចាស់ និង សង្សារថ្មីត្រូវរូវស៊ីចង្វាក់គ្នាបែបនេះ។
មិនទុកឱ្យមហាជនងឿងឆ្ងល់យូរ អ្នកនាង សេង សុខឃីម បានប្រាប់ពីមូលហេតុច្បាស់ៗដែលនាងមិនប្រកាន់រឿងអតីតរបស់គូស្នេហ៍ ហើយថែមទាំងរាប់អាន អូនហ្វា ដូចបងប្អូនព្រោះថា ៖ «ប្អូនហ្នឹងគាត់ធម្មតាទេបងប្អូនទាំងអស់ ព្រោះពីមុនប្អូន មិនបានដឹងឮអ្វីទាំងអស់ ព្រោះជាអតីតកាលរបស់ពួកគាត់»។ ឃើញសង្សារថ្មី នាយចឺម ជាមនុស្សគិតបែបវិជ្ជមានមិនប្រកាន់រឿងចាស់បែបនេះហើយ ទើបធ្វើឱ្យ នាយចឺម មិនយកសង្សារក្រមុំ បែរលង់់ស្នេហ៍នារីមេម៉ាយកូនមួយទៅវិញ៕