Pat ធ្លាក់ថ្លើមក្ដុក ក្រោយឮគ្រូបង្រៀនរបស់កូនប្រុស ទូរស័ព្ទមកប្រាប់រឿងមិនគួរឱ្យជឿនេះ
Pat Napapa ជាតារាស្រីម្នាក់ ដែលមហាជនតែងតែស្ងើចសរសើរពីភាពតស៊ូរបស់នាងណាស់ ព្រោះបើទោះបីជាក្លាយជាស្រ្តីម៉េម៉ាយចិញ្ចឹមកូនប្រុស និង ម្តាយពិការតែម្នាក់ឯង ក៏នាងមិនដែលរអ៊ូ និង ចុះចាញ់ក្នុងជីវិតឡើយ ហើយមហាជនជាច្រើនគិតថា នាងស្ទើរតែក្លាយជាមាតាដៃ ១០០ ទៅហើយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ នាងបានបង្ហើបរឿងដ៏ក្តុកក្តួលបំផុតមួយ ក្នុងជីវិត នៅក្នុងកម្មវិធីល្បីមួយរបស់ថៃ ទាក់ទងទៅនឹងរឿងកូនប្រុសសំណព្វចិត្តរបស់នាង។ ក្នុងកម្មវិធីនោះ នាងបានរៀបរាប់ដោយឥតលាក់លៀមថា៖ « រឿងរ៉ាវដែលនាងរំជួលចិត្តបំផុត ក្នុងជីវិតនាង គឺមានពេលមួយ នាងបានខលទៅសួរគ្រូរបស់កូនប្រុសរបស់នាងថា ពេលណាសាលាបើកបង្រៀនធម្មតាឡើងវិញ?» ស្របពេលនោះ គ្រូបង្រៀនកូនរបស់នាង បានឆ្លើយតបមកកាន់នាងវិញថា៖ «កូនរបស់នាង Razzing ត្រូវរៀនត្រួតថ្នាក់មតេយ្យម្តងទៀត ព្រោះគេមិនបានធ្វើកិច្ចការតាមដែលគ្រូដាក់ឱ្យ ចំណែកលេខវិញរាប់ ១-៥ មិនទាន់ត្រូវនោះទេ ដូច្នេះ ចាំមើល ៦ ខែទៀតខាងសាលានឹងស្ទាប់ស្ទង់ពេលដាក់ការងារសាលាឱ្យធ្វើបន្ថែមប្រសិនបើជាគេអាចឈានផុតមួយកម្រិតនេះបាន ខាងសាលានឹងពិចារណា»។
ជាមួយគ្នានោះដែរ នាងក៏បានបន្ថែម ទៀតថា ៖ «រឿងទាំងអស់នេះកើតឡើងបាន ក៏មាននាងជាចំណែកមួយដែរ ដែលធ្វើឱ្យកូនបែបនេះ ព្រោះនាងរវល់ខ្លាំងនឹងការងារ ហើយការងាររបស់នាង និង ម៉ោងរៀនរបស់កូន វាជាន់គ្នា ទើបនាងទុកឱ្យកូននៅរៀនអនឡាញតែម្នាក់ឯង»។ មួយវិញទៀត អ្វីដែលនាងបារម្ភបំផុត ពេលនេះ គឺថ្លៃសាលា ព្រោះកូនគេបង់មួយឆ្នាំតែម្តង តែនាងត្រូវបង់សាលាឱ្យកូនមួយឆ្នាំដល់ទៅ ២ ដងឯណោះ។ នាងអាណិតកូន ដែលមកត្រូវរៀននៅសម័យអនឡាញនេះដែរ»។
ប្រភព៖ nineentertain