ច្បាស់ហើយ! សូដា នីតា ប្រកាសឱ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយដោយសាររឿងជំពាក់បំណុល
នៅរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្សិលមិញនេះ លើបណ្ដាញសង្គមមានរឿងរ៉ាវដ៏ក្ដៅគគុកមួយ ដែលបានបង្កើតការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនអ្នកគាំទ្រវិស័យសិល្បៈ ក្រោយពីបានឃើញតារាសម្ដែងស្រី សូដា នីតា បង្ហោះសារប្រកាសឱ្យ តារាសម្ដែងស្រី សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយអ្នកនាងជាបន្ទាន់ បើមិនចង់មានដីការកោះហៅអញ្ជើញចូលបុស្តិ៍ប៉ូលិស។ ខណៈនោះដែរ អ្នកនាង សូដា នីតា ក៏មិនបានធ្វើការបញ្ជាក់ប្រាប់ឱ្យដឹងថា អ្នកនាង មានរឿងអ្វីជាមួយនឹង សឿ សុធារ៉ា ដែរ។
ដោយឡែកនៅយប់ថ្ងៃដដែលនេះ តារាស្រី សូដា នីតា ក៏បានបង្ហោះសារជាថ្មីធ្វើការបញ្ជាក់ច្បាស់ៗរៀបរាប់ទម្លាយខ្ទេចពីរឿងរ៉ាវរវាង អ្នកនាង និង តារាស្រី សឿ សុធារ៉ា។
ក្នុងនោះ បើតាមការរៀបរាប់របស់ សូដា នីតា បានឱ្យដឹងថា មូលហេតុដែលអ្នកនាងប្រកាសឱ្យ អ្នកនាង សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយនាង រហូតបោះសម្ដីថានឹងមានដីកាកោះហៅអញ្ជើញចូលបុស្តិ៍ប៉ូលិសនោះ គឺព្រោះតែ អ្នកនាង សឿ សុធារ៉ា បានជំពាក់លុយរហូតដល់ទៅជិត ៤ ម៉ឺនដុល្លារ ហើយមកដល់ពេលនេះ មិនព្រមចេញមុខដោះស្រាយ មិនលើកទូរស័ព្ទ មិនតបសារអ្វីទាំងអស់ ហើយពេលដែលលើកទូរស័ព្ទ មានលេសដោះសារគ្រប់បែបយ៉ាង៕