ខឹងចិត្តពេក! សូដា នីតា ប្រកាសក្ដែងៗបើ សឿ សុធារ៉ា ឆ្កួតដល់ថ្នាក់ដើរស្រា-ត នាងនឹងចោលលុយជំពាក់ជិត ៤ ម៉ឺនដុល្លារនោះ
តិច ឬច្រើនជឿជាក់ថាប្រិយមិត្តដែលនិយមចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ប្រាកដជាបានដឹងរឿងរ៉ាវកំពុងក្ដៅគគុករវាងតារាសម្ដែង សូដា នីតា បង្ហោះសារនៅលើគណនីហ្វេសប៊ុកប្រកាសរកលុយ សឿ សុធារ៉ា រឿងខ្ចីលុយជិត ៤ ម៉ឺនដុល្លារដើម្បីយកទៅសងបំណុលតុងទីន តែដល់បានកេរ្ដិ៍ឈ្មោះល្អឡើងវិញ បែរជាឆាតលែងតប មើលក៏មិនឆ្លើយ លែងខ្វល់នឹងម្ចាស់បំណុល។
លើសពីនេះ បើតាមការបង្ហោះរបស់តារាសម្ដែង សូដា នីតា បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយនាងឱ្យលុយទៅ សឿ សុធារ៉ា ដោះស្រាយធ្វើឱ្យរឿងស្ងប់ស្ងាត់ហើយ តារាស្រីរូបនេះបែរជាតេទៅទាក់ទងមិនបាន ឆាតក៏លែងឆ្លើយ តែដល់ពេលឆ្លើយតប សឿ សុធារ៉ា បែរជានិយាយថា នាងកើតរោគចិត្ត មានលិខិតចេញពីពេទ្យច្បាស់លាស់ទៀតផង ហើយលុយតែនាងជំពាក់នោះ នាងអស់លទ្ធភាពសងទៅវិញ។
សូដា នីតា រៀបរាប់ថា ៖ «ដល់ពេលបានលុយខ្ញុំ ដោះស្រាយស្ងប់រឿងថោកហើយ ខ្ញុំឆាតលែងលើក តេមិនតប មើលមិនឆ្លើយ តែដល់ពេលតប និយាយថា (បងខ្ញុំកើតរោគចិត្ត មានប័ត្រចេញពីពេទ្រ លុយបង ខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន សូមបងបំភ្លេចចោលចុះ)»។
គ្រាន់តែឮថា សឿ សុធារ៉ា មានរោគចិត្ត ចង់ឆ្កួត ចង់សម្លាប់ខ្លួនភ្លាម តារាសម្ដែង សូដា នីតា ដែលជាម្ចាស់បំណុល ប្រកាសសុខចិត្តចោលលុយជិត ៤ ម៉ឺនដុល្លារនោះ បើសិនជា សឿ សុធារ៉ា ឆ្កួតដល់ថ្នាក់ហ៊ានដើរស្រាតតែ ១ ដង។ សូដា នីតា ថា ៖ «សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយ ជិត ៤ម៉ឺន$ ហ្នឹង»៕