ក្រោយ សូដា នីតា ទម្លាយរឿង សឿ សុធារ៉ា ជំពាក់បំណុល ស្រាប់តែ ចន ច័ន្ទលក្ខិណា ចូលខមមិនបែបនេះ
ពិតណាស់ នៅយប់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តារាសម្ដែងស្រី សូដា នីតា បានបង្ហោះសារលើបណ្ដាញសង្គមរបស់នាង ធ្វើការទម្លាយខ្ទេចពីរឿងរ៉ាវរវាង អ្នកនាង និង តារាស្រី សឿ សុធារ៉ា ដែលបានឱ្យដឹងថា អ្នកនាង សឿ សុធារ៉ា បានជំពាក់បំណុលអ្នកនាងរហូតដល់ទៅជិត ៤ ម៉ឺនដុល្លារ ដោយសារតែខ្ចីលុយអ្នកនាងយកទៅដោះបំណុលកូនតុងទីនជាបន្តបន្ទាប់កាលពីថ្មីៗកន្លងទៅនោះ ដោយពេលនេះមិនព្រមចេញមុខដោះស្រាយបំណុលនេះជាមួយអ្នកនាង។
ជុំវិញរឿងរ៉ាវដ៏ក្ដៅនេះដែរ កំពុងតែផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យសិល្បៈ ក៏ដូចជាអ្នកសិល្បៈមួយចំនួន ដែលបានធ្វើការចូលខមមិនសួរនាំ និងធ្វើការវែកញែករៀងៗខ្លួន ពីក្រោមអត្ថន័យសាររបស់ តារាស្រី សូដា នីតា ផងដែរ។
ខណៈនោះដែរ គេក៏បានសង្កេតឃើញថា តារាស្រី ចន ច័ន្ទលក្ខិណា ក៏បានធ្វើការចូលខមមិននៅពីក្រោមការបង្ហោះរបស់ តារាស្រី សូដា នីតា ជុំវិញរឿងបំណុលនេះផងដែរ ដោយអ្នកនាង ហាក់ចង់បង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះរឿងរ៉ាវនេះ ដោយខមមិនដកដង្ហើមធំថា៖ «ហ៊ឹម»។ យ៉ាងណាមិញ ក្រោយពីបានឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា ចូលខមមិនបែបនេះ អ្នកនាង សូដា នីតា ក៏បានចូលតបទៅវិញថា៖ «នៅមានច្រើនទៀតបង»៕