ដល់កហើយ! ប្រពន្ធ Toni ត្រូវអ្នកគាំទ្រដៀលកប់ៗមាត់ គ្រាន់តែរឿងតិចតួចនេះសោះ
តារាម្តែងស្រី Kaew Jarinya មកទល់ពេលនេះ នាងមិនសូវលេចមុខនៅក្នុងជីវិតសិល្បៈឡើយ ក្រោយបានរៀបការមានគូជីវិតរួចមក។ មិនតែប៉ុណ្ណោះ នាងក៏សុខចិត្តបោះបង់ភាពសប្បាយហ៊ឺហានៅទីក្រុង ទៅរស់នៅស្រុកស្រែដាំបន្លែជាមួយស្វាមីរបស់នាងលោក Toni ថែមទៀតផង។
ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះបែរជាត្រូវបានអ្នកគាំទ្រម្នាក់តិះដៀលកប់ៗមាត់ទាក់ទងទៅនឹងរឿងមារយាទទៅវិញ ក្រោយនាងបង្ហោះរូបភាពហាត់ប្រាណមួយសន្លឹក។ អ្នកគាំទ្រម្នាក់បានយករូបភាពនាងកំពុងហាត់ប្រាណទៅបង្ហោះបន្ត ដោយភ្ជាប់ជាមួយខេបសិនថា ៖ «មារយាទបាត់ទៅណាអស់ហើយ យាប់ណាស់មនុស្សសម័យនេះ បែបនេះក៏ចេះតែថតមកដែរ»។
យ៉ាងណាមិញ ក្នុងរូបភាពនៃការបង្ហោះរបស់អ្នកគាំទ្ររូបនោះ ហាក់បីដូចជាចង់តិះដៀលថា តារាស្រី Kaew ស្គមស្វិតបែបនេះ ហើយនៅទៅហាត់ប្រាណទៀត មិនខ្លាចគេសើច។
ក្រោយរង់ការតិះដៀលបែបនេះ តារាស្រី Kaew Jarinya ក៏មិនបាននៅស្ងៀមដែរ ដោយនាងបានចេញមកតបទៅវិញថា ៖ «សូមជម្រាបផងថា នាងខ្ញុំតូចបែបនេះតាំងពីកើតមក ព្រោះជាមនុស្សដែលមានឆ្អឹងតូចតាំងពីកើត ហើយក៏មិនបានមកហាត់ប្រាណដើម្បីតែសម្រកទម្ងន់ដែរ គឺដើម្បីឱ្យសុខភាពរឹងមាំតែប៉ុណ្ណោះ អ្នកគួរតែបញ្ឈប់នូវរាល់ការចាំតែតិះដៀលរាងកាយអ្នកដទៃនេះទៅ»៕
ប្រភព៖ daradaily