ជីវិតរស់នៅអភិនជនយ៉ាងនេះហើយ សុគន្ធ ថេរ៉ាយុ នៅតែថ្ងូរឱ្យរហ៊ឹះពីរឿងនេះទៀត
ជាការពិតណាស់ បើទោះមួយរយៈក្រោយនេះហាក់រង្វើលក្នុងការឡើងឆាកប្រគំតន្ត្រីតាមកញ្ចក់ទូរទស្សននានាក៏ពិតមែន ប៉ុន្តែលោក សុគន្ធ ថេរ៉ាយុ ក៏នៅតែត្រូវបានមហាជនអ្នកគាំទ្រតាមដានជីវិតឯកជនរបស់លោកជានិច្ចតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
ដូចលោកអ្នកបានជ្រាបរួចមកហើយ បើទោះជានៅកំលោះ និង មានវ័យត្រឹម ៣៣ ឆ្នាំ តែតារាចម្រៀងប្រុសសាច់សខ្ចី សុគន្ធ ថេរ៉ាយុ គឺរស់នៅពោរពេញទៅដោយជីវិតសុភមង្គល ក្នុងជីវិតធូរធាររបស់លោក ដោយលោកមិនត្រឹមតែមានផ្ទះវីឡាធំស្ទើរដូចភូមិគ្រិះ ឡានទំនើបផ្ទាល់ខ្លួននោះឡើយ ការរស់នៅប្រចាំថ្ងៃរបស់លោក សុគន្ធ ថេរ៉ាយុ ក៏ប្រើប្រាស់សុទ្ធសឹងតែសម្ភារថ្លៃៗថែមទៀត។ ជាងនេះទៅទៀត វ័យត្រឹមតែ ៣៣ ឆ្នាំ លោក សុគន្ធ ថេរ៉ាយុ ក៏មានមុខជំនួយក្នុងដៃផងដែរ ដោយបច្ចុប្បន្នលោកជាថៅកែហាង QK។
ស្របពេលនឹងជីវិតឯកជនសម្បូរបែប និង មានមនុស្សមិនតិចដែលប្រាថ្នាចង់ដូច រីឯនារីៗជាច្រើនប៉ងចង់បានលោក សុគន្ធ ថេរ៉ាយុ ជាគូនោះ ស្រាប់តែនៅយប់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងប្រុសរូបនេះបានថ្ងូរថាខ្លួនកំពុងហត់នឿយណាស់។
បង្ហោះរូបភាពមួយសន្លឹកទាំងយប់ ដោយអមជាមួយរូបភាពនោះ មានសរសេរអក្សរថា ៖ «ទម្រាំតែឆ្លងកាត់មួយថ្ងៃៗបាន ជីវិតខ្ញុំហត់នឿយគួរសម»។ សារនេះក៏បានធ្វើឱ្យមហាជនជាច្រើនចូលទៅខមមិនសួរនាំ លោកមានរឿងអ្វី? ហត់នឿយរឿងអ្វី? ហើយក៏មានខ្លះទៀតបានខមមិនលេងសើច ដើម្បីលើកទឹកចិត្តដល់លោកទៀតផង ដោយគ្រប់គ្នាហាក់យល់ថា លោកអាចនឹងហត់នឿយនឹងរឿងរកស៊ីក៏ថាបាន៕