អុញ! តួស្រី «ស្តេចកំប្លែងទិនហ្វី» Live លក់អនឡាញថ្ងៃដំបូង ជួបរឿងស្មានមិនដល់
ចាត់ទុកថានេះជាការបំបែកប្រវត្តិសាស្ត្រដំបូងរបស់តារាសម្ដែងស្រីចិនហុងកុង Cecilia Cheung ដែលត្រូវបានទស្សនិកជនស្គាល់ថាជា ភៀវភៀវ តួស្រី «ស្តេចកំប្លែងទិនហ្វី» បានចេញមុខ Live-streaming ផ្ទាល់លក់ផលិតផលតាមអនឡាញធ្វើឱ្យកក្រើកពេញក្នុងបណ្ដាញសង្គមចិនស្ទើរតែគាំង ព្រោះសម្រស់ស្អាតរបស់នាងត្រឹមពេលប៉ុន្មាននាទី។
នេះបើតាម BJH បាននិយាយបន្ទាប់ពីការ Live ផ្ទាល់ ត្រឹមតែ ១០នាទី តារាស្រីរូបនេះ បានទទួលការចូលមើលច្រើនសន្ធឹកជាង ១ លាននាក់ និង មានការចុច Like ជាង ៣ លាន សម្រាប់ការឡាយផ្ទាល់យ៉ាងពិសេសនេះ។ រហូតដល់គេហទំព័រផ្សាយលក់ផលិតផលនោះ បានគាំងប្រមាណ ២-៣នាទី ទើបត្រឡប់មកដំណើរការធម្មតាវិញ។
ដោយសារតែមនុស្សជាច្រើនផ្អើលបុកមើលការ Live ផ្ទាល់ និង សរសើរពីសម្រស់របស់អតីតភរិយា លោក Nicholas Tse ជាខ្លាំង ព្រោះបើទៅសម្រស់អ្នកមេម៉ាយកូនទី ៣រូបនេះ ពិតជាធ្វើឱ្យគ្រប់គ្នាស្មានមិនត្រូវថាគិតមានវ័យខ្ទង់ម្ភៃប៉ុណ្ណោះ ប៉ុន្តែឥឡូវចូល ៤១ឆ្នាំហើយ។ ជាមួយគ្នានោះ អ្នកនិយមលេងអ៊ីនធឺណេតរាប់មិនអស់ បានលើកសរសើរដល់ Cecilia Cheung យ៉ាងដូច្នេះថា៖ «សម្រស់កក្រើកបណ្តាញសង្គម» «ជាលើកដំបូងដែលមានតារាស្រី Live-streaming លក់ផលិតផល ប៉ុន្តែគាំងផេកឥឡូវហើយ» មួយវិញទៀត «ខ្ញុំមើលការផ្សាយផ្ទាល់ តែមិនអាចដកភ្នែកចេញពីនាងបានទេ…!!!»៕