(វីដេអូ) ប៉ូគឹមថេង សុតធីតា ទម្លាយរឿងជូរចត់បំភ្លេចមិនបាន ពេលតំណាងជាតិទៅប្រកួតនៅចិន ឆ្នាំ ២០១៧
មហាជនបានជ្រាបខ្លះៗហើយពីរឿងរ៉ាវនៃជីវិតតស៊ូរបស់ម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា ដែលនាងបានចាយពេលអស់រយៈពេលជាង ៦ ឆ្នាំ ក្នុងវិស័យមួយនេះ ដោយមានការតស៊ូ ពុះពារជម្នះរហូតទទួលបានជោគជ័យក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ។
ពិតណាស់ ទម្រាំទទួលបានក្លាយជាម្ចាស់មកុដនេះ កញ្ញា ពិតជាមានឆន្ទៈតស៊ូមុះមុតខ្លាំងក្នុងវិស័យមួយនេះ ដែលក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅនេះ នាងបានឆ្លងកាត់ការប្រកួតប្រជែងជាច្រើនលើកជាច្រើនសារប្រមាណជាង ៨ ដង បើតាមការបង្ហោះរបស់ Cambodia Queens។
ក្នុងនោះ គេឃើញថាកម្មវិធីប្រកួតសម្រស់នីមួយៗ ដែលនាងបានចូលរួមប្រកួតចំនួននោះ កញ្ញាក៏ធ្លាប់បានតំណាងជាតិទៅចូលប្រកួតក្នុងកម្មវិធី Miss City Tourism World 2017 នៅឯប្រទេសចិន និង បានទទួលជ័យលាភីគ្រងមកុដ លំដាប់រងទី៣ នៃកម្មវិធីនេះអន្តរជាតិមួយនេះផងដែរ។
ដោយឡែកថ្មីៗ ប៉ូគឹមថេង សុតធីតា ត្រូវបានអញ្ជើញចូលរួមកម្មវិធីកិច្ចសម្ភាសន៍ «ចឹងហ្អ៎» ដែលក្នុងវីដេអូខ្លីមួយនៃកិច្ចសម្ភាសនេះ បវរកញ្ញារូបនេះ បានទម្លាយនូវអនុស្សាវរីយ៍ដ៏ជូរចត់មួយ ខណៈពេលដែលនាងតំណាងកម្ពុជាចូលរួមប្រកួតនៅប្រទេសចិន ជារឿងរ៉ាវមួយដែលធ្វើឱ្យរូបនាងមិនអាចបំភ្លេចបាន។
ក្នុងនោះ Miss Grand Cambodia ២០២១ រូបនេះ បានរៀបរាប់ទាំងទឹកភ្នែកឱ្យដឹងថា ខណៈពេលដែលនាងតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅប្រទេសចិន ក្នុងកម្មវិធី Miss City Tourism World ក្នុងឆ្នាំ ២០១៧ នោះ នាងជួបនូវការលំបាកខ្លាំង ដោយពេលនោះនាងមិនសូវចេះភាសាអង់គ្លេសទេ និង ត្រូវធ្វើដំណើរទៅប្រកួតតែម្នាក់ឯង ហើយថែមទាំងមិនធ្លាប់ជិះយន្តហោះទៀត ដែលធ្វើឱ្យរូបនាងមានការលំបាកខ្លាំងអំឡុងពេលធ្វើដំណើរតាមយន្តហោះ ស្ទើរតែខកខានចូលរួមប្រកួតទៅហើយ។
ចង់ដឹងកាន់តែច្បាស់ថា បវរកញ្ញារូបនេះ ជួបរឿងជូរចត់យ៉ាងណាខណៈពេលចូលរួមប្រកួតនៅប្រទេសចិននោះ សូមចូលទស្សនាវីដេអូកិច្ចសម្ភាសខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖