ទម្លាយអាថ៌កំបាំងចិញ្ចៀនពេជ្រទំហំ ១២ ការ៉ាត់ New Chaiyapol បំពាក់ឱ្យប្រពន្ធ ថ្ងៃរៀបការ
រយៈពេលជាង ៣ ឆ្នាំហើយ ដែលតារាប្រុស New Chaiyapol និង គូស្នេហ៍នារីក្រៅសិល្បៈនាង Kuang Maesa ដែលជាកូនស្រីពៅថៅកែផលិតផលភេជ្ជសៈដ៏ល្បីល្បាញមួយ បានផ្តើមស្នេហ៍ជាមួយគ្នា ហើយកាលពីកន្លងទៅ លោក New Chaiyapol ក៏បានធ្វើឱ្យមហាជនបើកភ្នែកធំដែរ ពេលដែលលោកបានលុតជង្គង់សុំមិត្តស្រីរៀបការនៅមាត់សមុទ្រ ជាមួយនឹងទិដ្ឋភាពដ៏រ៉ូម៉ែនទិកនោះ។
បន្ទាប់ពីសុំគូស្នេហ៍រៀបការយ៉ាងរូម៉ែនទិករួចនោះ មិនយូរប៉ុន្មាន ពោលគឺនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាប្រុស New Chaiyapol ក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងម្តងទៀត ដោយលោកបានដឹងដៃកូនក្រមុំចូលរោងការយ៉ាងពេញមុខពេញមាត់ នៅចំពោះមុខម្តាយឪពុកទាំងសងខាង។
គ្រោនោះ បើទោះបីជាលោកមិនបានរៀបចំពិធីមង្គលការធំដុំ ឬ អញ្ជើញភ្ញៀវអធិកអធមក៏ពិតមែន តែក្នុងពិធិមង្គលការដ៏តូច និង មានន័យមួយនេះ ហាក់បីដូចជាមានក្តីសុខណាស់សម្រាប់គូស្នេហ៍អ្នកទាំងពីរ ហើយបើងាកទៅមើលពីទិដ្ឋភាពនៅក្នុងពិធីមង្គលមួយនោះទៀត ក៏មានការរៀបចំផ្កាយ៉ាងស្រស់ស្អាតនៅក្នុងពិធីថែមទៀតផង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ តារាប្រុស New Chaiyapol បានបំពាក់ចិញ្ចៀនពេជ្រមួយវង់ធំ មានទំហំ ១២ ការ៉ាត់ ឯតម្លៃវិញរាប់ម៉ឺនដុល្លារ ជូនដល់កូនក្រមុំផងដែរ។ នេះមិនរាប់បញ្ចូលទាំងទឹកប្រាក់ថ្លៃបណ្ណាការសម្រាប់កូនក្រមុំនោះឡើយ។ តាមការឱ្យដឹងពីតារាប្រុស New Chaiyapol ថា ចិញ្ចៀនពេជ្រទំហំ ១២ ការ៉ាត់ដ៏ធំ ដែលបំពាក់ឱ្យប្រពន្ធនោះ គឺជាចិញ្ចៀនពេជ្រតំណពីជីដូនរបស់លោកមក ដែលទុកសម្រាប់បំពាក់ឱ្យចៅប្រសាដំបូងចូលមកនៅក្នុងត្រកូលរបស់លោក៕
ប្រភព៖ Khaosod