ត្រលប់មកពីថតរឿងហូលីវូដវិញ Park Seo Joon សល់លុយរាប់លានដុល្លារក្នុងកុងធនាគារ
Park Seo Joon តារាសម្តែងលំដាប់កំពូលមួយរូបប្រចាំកូរ៉េខាងត្បូង ដែលមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី មិនត្រឹមតែនៅអាស៊ីទេ គឺពាសពេញពិភពលោក។ លើសពីនេះទៅទៀតតារាប្រុសវ័យ ៣២ ឆ្នាំរូបនេះបានបោះជំហានចូលចក្រវាលពិភពភាពយន្ត Super Hero របស់ Marvel ដែលទើបថតចប់រួចរាល់ ហើយត្រលប់មកពីកូរ៉េកាលពីថ្មីៗនេះ។
ក្រោយពីបានបោះជំហានចូលក្នុងកុនហូលីវូដ គេសង្កេតឃើញថាគេឈ្មោះរបស់ Park Seo Joon ហាក់កាន់តែរសាត់អណ្តែតខ្ពស់ឡើង ដោយគ្រាន់តែត្រលប់មកវិញ មានការងារសិល្បៈជាច្រើនកំពុងរង់ចាំលោក ដោយមានទាំងការថតផ្សាយពាណិជ្ជកម្ម និងរឿងភាគទូរទស្សន៍ថ្មីៗ។
ទាំងអស់នេះបានធ្វើឱ្យតារាប្រុសរូបរាងសង្ហាម្នាក់នេះ កាន់តែមានឥទ្ធិពលខ្លាំងក្នុងសង្គមសិល្បៈកូរ៉េ និងរកចំណូលបានកាន់តែច្រើន ដោយបច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២១ លានដុល្លារក្នុងកុងធនាគារ៕