បើកបង្ហាញតួឯកស្រីរូបស្រស់ TVB ១០ ដួង សុទ្ធតែមានប្រវត្តិប្រកួតបរវកញ្ញា ហើយឈ្នះមកុដ
ពិតណាស់ ក៏មានទស្សនិកជន និង អ្នកគាំទ្រភាគច្រើនបានដឹង និង ខ្លះទៀតមិនទាន់ដឹងអំពីតារាសម្ដែងស្រីចិនហុងកុង ដែលបច្ចុប្បន្នជាតារាសម្ដែងស្រីទាំងនេះ បានកំពុងបម្រើការងារក្នុងនាមជាសិល្បការនី ស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ុស្តិ៍ TVB។
ក្នុងនោះដែរ ក៏មានតារាស្រីថ្មីចាស់ជាច្រើនដួង ដែលមុនពេលចូលប្រឡូកក្នុងអាជីពជាតារាសម្ដែងពេញមុខពេញមាត់ ពួកគេក៏ធ្លាប់ជាអតីតបរវកញ្ញាហុងកុង ដោយមានអ្នកមួយចំនួនធ្លាប់ឈ្នះបាននូវពានរង្វាន់បរវកញ្ញាឯកប្រចាំឆ្នាំ តាមជំនាន់គិតចាប់ពីឆ្នាំ ១៩៩៦។
១. Alice Chan អតីតបរវកញ្ញា Miss Asia ឆ្នាំ ១៩៩៦
២. Charmaine Sheh អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ១៩៩៧
៣. Myolie Wu អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ១៩៩៩
៤. Konnie Crab អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ២០០៦
៥. Aimee Chan អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ២០០៦
៦. Sisley Choi អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ២០១៣
៧. Crystal Fung អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ២០១៦
៨. Kayi Cheung អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ២០០៧ និង Miss Chinese International ឆ្នាំ ២០០៨
៩. Grace Wong អតីតបរវកញ្ញា Miss Hong Kong ឆ្នាំ ២០០៧
១០. Mandy Wong អតីតបរវកញ្ញា Miss photogenic ឆ្នាំ ២០០៧