ស្មានមិនដល់ តួព្រះនាងរៀបអភិសេក ជះលុយជួលកន្លែងស្នាក់នៅក្នុងមួយខែៗ អស់ច្រើនយ៉ាងនេះ
ពីមួយថ្ងៃទៅមួយថ្ងៃ អាជីពជាតារាសម្ដែងស្រីរបស់ហុងកុង Charmaine Sheh កាន់តែមានភាពរីកចម្រើននឹងរលូនទៅមុខខ្លាំង នាពេលបច្ចុប្បន្ន។
ដូច្នេះហើយ នៅពេលដែលតារាស្រីរូបនេះ បានលេចមុខក្នុងកម្មវិធី «Not A Loner» ដែលបង្ហាញឱ្យឃើញពីសន្ទុះប្រជាប្រិយភាពដ៏ល្បីល្បាញរបស់នាង។ ជាពិសេស ទីកន្លែងរបស់តួឯកស្រីរូបនេះ ស្នាក់នៅផ្ទាល់តែម្ដង ធ្វើឱ្យអ្នកទស្សនារំភើបចិត្តចង់ដឹងខ្លាំងថាតើ Charmaine Sheh នាងប្រើជីវិតរស់នៅសោយសុខកម្រិតណាតែម្នាក់ឯង នៅក្នុងអាផាតមិនលំដាប់មានតម្លៃខ្ពស់ក្នុងប្រទេស។
នេះជាលើកដំបូងហើយ ដែលតារាស្រីរូបនេះបានបើកឱ្យទស្សនិកជនទស្សនាទិដ្ឋភាពក្នុងបន្ទប់អាផាតមិនរបស់នាង។ នេះបើតាមការបង្ហើបឱ្យដឹង អំពីតម្លៃក្នុងអាគារអាផាតមិនលំដាប់ដែលតារាស្រីវ័យ ៤៦ឆ្នាំរូបនេះស្នាក់នៅ ដែលការជួលតម្លៃតូចបំផុតចាប់ពី ៥២,០០០ យន់ ដល់ ៨៧,០០០ យន់ ក្នុងមួយខែ ជាមួយនឹងតម្លៃការជួលក្នុងមួយខែ សម្រាប់បន្ទប់ ៣ ត្រូវបានគេដឹងថាឡើងដល់ ២៩០,០០០ យន់ (ប្រហែលខ្ទង់ 45,314.62 បើគិតជាដុល្លារ) ។ ក្នុងនោះ Charmaine ត្រូវបានគេជឿថា កំពុងរស់នៅក្នុងបន្ទប់ដែលមានតម្លៃថ្លៃបំផុតនៅក្នុងអគារនេះ៕