មិនធ្លាប់ដឹងសោះ ករុណា ពេជ្រ និង សុគន្ធ នីសា មានទំនាក់ទំនងជ្រាលជ្រៅបែបនេះ
ពិតណាស់ កន្លងទៅមហាជនបានដឹងហើយពី តារាចម្រៀងប្រុស ករុណា ពេជ្រ និង តារាចម្រៀងស្រី សុគន្ធ នីសា ដែលធ្លាប់ជាតារាចម្រៀងរួមទ្រនំជាមួយគ្នា ប៉ុន្តែទោះបីជាពេលនេះ អ្នកទាំងពីរ បានបែកទ្រនំគ្នាពិតមែន ប៉ុន្តែនៅតែរាប់អានគ្នាជាមិត្តល្អជាច្រើនឆ្នាំមកហើយ ដែលជារឿយៗតែឃើញបង្ហាញការរាប់អានយ៉ាងស្និទ្ធស្នាលនៅលើបណ្ដាញសង្គម។
ដោយឡែកអ្វីដែលនឹកស្មានមិនដល់នោះ គឺថ្មីៗនេះ ទើបតែបានដឹងថា តារាចម្រៀងប្រុសស្រីមួយគូនេះ មិនត្រឹមតែរាប់អានគ្នាជាមិត្តភក្តិល្អធម្មតានោះទេ តែទំនាក់ទំនងរបស់អ្នកទាំងពីរ គឺមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងប្រៀបដូចនឹងបងប្អូនបង្កើតអ៊ីចឹង ក្រោយពីបានឃើញ លោក ករុណា ពេជ្រ បានបង្ហោះរូបភាពជាមួយម៉ាក់របស់ អ្នកនាង សុគន្ធ នីសា ដែលលោកហៅម៉ាក់ពេញៗមាត់ និង បង្ហាញពីការគោរពស្រឡាញ់ម៉ាក់របស់អ្នកនាងខ្លាំងប្រៀបបានដូចជាម្ដាយបង្កើតអ៊ីចឹង។
ម៉្យាងវិញទៀត ក្រោយពីបង្ហាញពីភាពស្និទ្ធស្នាលជាមួយនឹងម៉ាក់របស់តារាចម្រៀងស្រីរូបនេះបែបនេះហើយ គេក៏បានឃើញ តារាចម្រៀងប្រុសរូបនេះ បញ្ចេញរូបភាពណាត់ជួបអ្នកនាង សុគន្ធ នីសា ជាមួយស្វាមី ព្រមទាំងបានសរសេរបកស្រាយពីទំនាក់ទំនងរវាងលោក និង អ្នកនាង សុគន្ធ នីសា កន្លងមកនេះ បន្ថែមទៀតថា ៖ «ហេហេហេ… ពេលថ្ងៃណាត់ជួបអ្នកម្តាយ idol យប់ឡើងណាត់ ជួប idol ហ្មង ហេហេហេ រាប់អានមិនជ្រាលជ្រៅប៉ុន្មានទេ គ្រាន់តែពេលមានបញ្ហាតែងតែរត់រកគ្នា និយាយដោយស្មោះត្រង់ ហើយក៏មិនពុតត្បុត ល្អខាងមុខ ក្តិចខាងក្រោយនោះទេ អរគុណ idol លោកស្រី Sokun Nisa»៕