ក្រោយបង្កើតពាក្យស្លោកថ្មីមួយផ្ទាល់ខ្លួន ស្រាប់តែ ខេមរៈ សិរីមន្ត ត្រូវមហាជនរិះគន់ខ្លាំង ព្រោះរឿងនេះ
ថ្មីៗនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងត្រូវបានមហាជន ក៏ដូចជាប្រើប្រាស់បណ្ដាញសង្គមមួយចំនួន នាំគ្នាផ្ទុះការរិះគន់ទៅលើរូបលោក ក្រោយតារាប្រុសដ៏ល្បីល្បាញរូបនេះ បានបង្កើតពាក្យស្លោកមួយឃ្លាថា «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ» បន្ទាប់ពីលោកបានក្លាយទៅជាថៅកែអចលនទ្រព្យដ៏លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន។
ការរិះគន់ទៅលើកំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពខាងលើ គឺមិនមែនរិះគន់ទៅលើពាក្យស្លោកដែល ខេមរៈ សិរីមន្ត បានបង្កើតទាំងមូលនោះទេ ប៉ុន្ដែមហាជនភាគច្រើនចង់ផ្ដោតសំខាន់ទៅលើពាក្យ «ស្ទាវ» ដែលលោកបានប្រើនៅក្នុងពាក្យស្លោកនោះ ព្រោះថាពាក្យ «ស្ទាវ» នេះ បើយោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួនណាត ពាក្យ «ស្ទាវ» នេះ គេប្រើបានចំពោះតែសត្វប៉ុណ្ណោះ។
ជាការពិត យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួនណាត ពាក្យ «ស្ទាវ» គឺជា គុណសព្ទ មានន័យថា ជំទង់ (ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ) ឧទាហរណ៍៖ គោស្ទាវ ឬមាន់ស្ទាវ ជាដើម៕