(វីដេអូ) Pat Napapa ឆ្លើយផាំងៗបែបនេះ បន្ទាប់ពី Por ប្រកាសតាមញ៉ែ ចង់ទាក់ទងជាគូអនាគត
បន្ទាប់ពីផ្ទុះរឿងកក្រើកពេញសិល្បៈថៃ និង បណ្ដាញសង្គមអំពីរឿងផ្តើមទំនាក់ទំនងគ្នារវាងតារាប្រុសរូបសង្ហាលោក Por Unnop និង តារាសម្ដែងស្រីកូនមួយ Pat Napapa មកគេសង្កេតឃើញថាមានមហាជនជាច្រើនកំពុងតែទង្ទឹងរង់ចាំមើលថាតើតារាស្រី Pat គិតយ៉ាងបន្ទាប់ពី Por បានប្រកាសថាតាមញ៉ែនោះ។
មិនឱ្យមហាជនទង្ទឹងរង់ចាំចម្លើយយូរថ្មីនេះ ក្នុងកម្មវិធីសម្ភាសកម្សាន្តមួយ តារាស្រី Pat បានឆ្លើយយ៉ាងឥតលាក់លៀមថា«បើសកម្មភាពខាងក្រៅនាងជាមួយតារាប្រុស Por គឺផ្តើមស្និទ្ធស្នាលគ្នាបន្ទាប់ពីរួមការងារក្នុងកម្មវិធីមួយ។ នៅខាងក្រៅតារាប្រុស Por ហាក់មិនសម្ដែងសកម្មភាពមួយណាដែលបង្ហាញថាចង់តាមញ៉ែនាងឡើយ ក៏ប៉ុន្តែបន្ទាប់ពីមានព័ត៌មានបែបនេះ សម្រាប់នាងក៏មានអារម្មណ៍អៀនខ្លះដែរ»។
លើសពីនោះ តារាស្រី Pat ក៏បន្ថែមទៀតថា តារាប្រុស Por ជាមនុស្សដែលនាងចាប់អារម្មណ៍ខ្លះដែរ ព្រោះ Por ជាមនុស្សរីករាយតែងផ្ដល់សំណើចដល់មនុស្សជុំវិញខ្លួនជាពិសេសតារាប្រុសរូបនេះជាមនុស្សដែលស្រឡាញ់ក្មេងផងដែរ។ ជាមួយនឹងចម្លើយរបស់តារាស្រី Pat ក៏បានធ្វើឱ្យមហាជនកាន់តែមានសង្ឃឹមថាអ្នកទាំងពីរអាចនិងស្វែងយល់ចិត្តគ្នាព្រោះតារាស្រី Pat ក៏មានអារម្មណ៍ជាមួយតារាប្រុស Por ដូចគ្នា៕