ផ្ទុះការភ្ញាក់ផ្អើលជាថ្មី! គូស្នេហ៍ នាយចឺម ហៅក្មេងស្រីម្នាក់ទៀត ថាកូនស្រីពេញៗមាត់
ស្នេហាដ៏ផ្អែមល្ហែមរវាងតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺម និង អ្នកនាង សេង សុខឃីម បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ នាំគ្នាភ្ញាក់ផ្អើលស្ទើរតែនឹកស្មានមិនដល់ម្ដងរួចមកហើយ ក្រោយដឹងច្បាស់ថា សង្សារទី ៤ របស់ នាយចឺម រូបនេះ មានកូនប្រុសអាយុជាង ៣ ឆ្នាំម្នាក់រួចទៅហើយ។
យ៉ាងណារឿងដែលមហាជនបើកភ្នែកធំៗស្រឡាំងកាំងជាថ្មី គឺក្រៅពីក្មេងប្រុសតូចអាយុជាង ៣ ម្នាក់ដែលអ្នកនាង សេង សុខឃីម បានអះអាងថាជាកូនប្រុសបណ្ដូលចិត្តហើយនោះ ស្រាប់តែមានក្មេងស្រីតូចម្នាក់ទៀត ក៏បានហៅអ្នកនាងថាជាម្ដាយផងដែរ។
ចំពោះរឿងរ៉ាវខាងលើនេះ គូស្នេហ៍សំណព្វចិត្តរបស់ នាយចឺម បានបកស្រាយច្បាស់ៗថា នាងតូចរូបនោះមិនមែនជាកូនស្រីខ្លួនទេ គឺជាក្មួយទៅវិញទេ តែអ្នកនាងចាត់ទុកគេដូចកូនស្រីម្នាក់ដែរ ព្រោះនាងតូចគ្មានម្ដាយតាំងពីតូច ម្យ៉ាងអ្នកទាំងពីរស្រឡាញ់គ្នាទៅវិញទៅមកដូចម្ដាយកូនបង្កើតអ៊ីចឹង។
គូស្នេហ៍ នាយចឺម រៀបរាប់ថា ៖ «គេសួរថាម៉េចក៏គាត់ហៅខ្ញុំម៉ាមីរហូតចឹង ព្រោះក្មួយស្រីខ្ញុំគាត់អត់ម្តាយតាំងពីតូច ចឹងហើយបានគាត់ហៅខ្ញុំម៉ាមីតាំងពីតូចមក ខ្ញុំស្រឡាញ់គាត់ណាស់ដូចកូនស្រីបង្តើត ទោះខ្ញុំមិនបំពេញតួនាទីជាម្តាយ មិនល្អឥតខ្ចោះតែខ្ញុំក៏ព្យាយាមមិនបោះបង់គាត់ដាច់ខាត ព្រោះគាត់ស្រឡាញ់ខ្ញុំណាស់ មិនថាទៅដើរលេងណាទេគឺមកវិញមានរបស់ផ្ញើម៉ាមីមិនដែលភ្លេច កូនស្រីម៉ាមីឆ្លាត ពូកែណាស់»។
ដ្បិតថាសង្សារថ្មី នាយចឺម គឺជាមេម៉ាយកូនមួយក៏ពិតមែន ប៉ុន្ដែអ្នកនាងមានរូបសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់អ្នកសិល្បៈនោះទេ ហើយលើសពីនេះ អ្នកនាង សេង សុខឃីម ច្បាស់ជាមានចំណុចអ្វីពិសេសទាក់ចិត្ត នាយចឺម មិនខាន បានជាធ្វើឱ្យតារាប្រុសរូបនេះព្រមចោលក្រមុំបែរទៅស្រវ៉ាអ្នកមេម៉ាយដូច្នេះ៕