Taew តារាស្រីចិត្តធ្ងន់ ទោះមានអ្នករិះគន់ស្ទើររាល់ថ្ងៃ នៅតែមិនខ្វល់ ប្រកាន់ជំហរឹងមាំ មិនស្អប់ មិនខឹង
ដូចដែលប្រិយមិត្តបានជ្រាបហើយថាតារាស្រី Taew Nataphon ចាប់តាំងតែផ្តាច់ទំនាក់ទំនងជាមួយសង្សារចាស់ ១៤ ឆ្នាំ នាយ Ton ហើយទៅផ្តើមស្នេហ៍ជាមួយសេដ្ឋីហាយសូរ លោក Pranai មក គេសង្កេតឃើញថានាងតែងត្រូវបានមហាជនអ្នកគាំទ្រសម្ដែងការមិនពេញចិត្តជារឿយៗ។
មិនថាសកម្មភាពបែបណារបស់ Taew នោះទេ ឱ្យតែបង្ហោះឡើងលើបណ្ដាញសង្គម ដឹងតែមានអ្នករិះគន់ និង សម្ដែងការមិនពេញចិត្តចំពោះនាង រហូតអាចនិយាយបានថានាងជាតារាស្រីថៃម្នាក់ដែលមានរឿងលើទំព័រព័ត៌មានស្ទើរមិនលស់ថ្ងៃណាឡើយ។
ជាការពិតណាស់ បើងាកទៅមើលពេលថ្មីៗនេះទៀត ខណៈដែលនាងជាមួយសង្សារទៅលេងនៅឯសមុទ្រ ហើយបានបង្ហោះរូបភាពមួយចំនួនជាមួយសង្សារបណ្ដូលចិត្តនាងនោះ តារាស្រីរូបនេះក៏ត្រូវបានមហាជនរិះគន់ និង គិតថាពួកគេអាចនឹងត្រៀមមានដំណឹងល្អឆាប់ៗទៀតផង។
យ៉ាងណាមិញ បើតាមការបង្ហាញអារម្មណ៍របស់តារាស្រី Taew ក្នុងបទសម្ភាសមួយនាងបានសម្ដែងការអាក់អត់ចិត្តផងដែរ ព្រោះថានាងតែងត្រូវបានគេរិះគន់រហូតទាំងដែលនាងមិនដែលបានជាធ្វើអ្វីទាស់ខុសលើនរណាម្នាក់ឡើយ។ ដូចគ្នានោះ ទោះបីជាមានការរិះគន់យ៉ាងណាពីសំណាក់អ្នកគាំទ្រចំពោះនាងច្រើនយ៉ាងណាក៏ដោយ ក៏តារាស្រី Taew នៅតែប្រកាន់ជំហរមិនតបត និង មិនរករឿងនោះដែរ ព្រោះម្នាក់ៗមានសិទ្ធិក្នុងការលេងបណ្ដាញសង្គមដូចគ្នា ទោះបីគ្មានអ្នកចូលចិត្តនាង ស្អប់នាង ក៏ជារឿងរបស់គេសំខាន់នាងខ្លួនឯងយល់ច្បាស់ពីអ្វីដែលខ្លួនធ្វើ៕