ធ្លាប់ឈឺចាប់ម្តង ពេលនេះ កុល ដាវី កំពុងពពោះកូនទីពីរ ខ្វះ ៤ ខែទៀត បានឃើញមុខកូនហើយ
តារាសម្ដែង កុល ដាវី កំពុងទន្ទឹមរង់ចាំស្វាគមន៍សមាជិកថ្មីនៅក្នុងផ្ទៃយ៉ាងអន្ទះសា ព្រោះថានៅខ្វះតែប្រមាណជា ៤ ខែទៀតប៉ុណ្ណោះ អ្នកនាង និង ស្វាមីសំណព្វចិត្តនឹងបានឃើញមុខតំណកឈាមដំបូងដែលជាចំណងចង់ភ្ជាប់អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរហើយ។
ជាការពិតបើតាមតារាសម្ដែងស្រីរូបស្រស់ កុល ដាវី ផ្ទាល់ បានអះអាងឱ្យដឹងថា កូនក្នុងផ្ទៃរបស់នាងមានអាយុ ៥ ខែហើយ គឺជាព្រះនាងតូចដែលកំពុងចូលមកបំពេញសុភមង្គលក្នុងគ្រួសារតូចរបស់នាង និង ស្វាមីគឺលោក សុខ រក្សា ឱ្យកាន់តែពេញបរិបូរ។
មានផ្ទៃពោះលើកនេះ អ្នកនាង កុល ដាវី ថ្នមខ្លួនស្ងួនចំណីមើលថែកូនក្នុងផ្ទៃប្រកបដោយសុខភាពល្អបំផុត ខណៈកាលពីពេលកន្លងមក តារាស្រីរូបនេះ និង ស្វាមីសំណព្វចិត្ត ធ្លាប់ជួបរឿងឈឺចាប់បាត់បង់កូនក្នុងផ្ទៃម្ដងរួចមកហើយ។
យ៉ាងណាមិញបើក្រឡេកទៅមើលរូបសម្រស់អ្នកម៉ាក់សម័យថ្មី កុល ដាវី វិញ ទោះបីជាកំពុងទម្ងន់កូនក្នុងផ្ទៃ ៥ ខែហើយក៏ដោយ តែអ្នកនាងមើលទៅនៅតែស្រស់ស្អាត សាច់ឈាមភ្លឺស្រស់ថ្លាដដែល៕