អីយ៉ូយ! អភិជនណាស់ ស្ងាត់ៗ Aire Phanthila ត្រូវបានសង្សារ Surprise សុំរៀបការនៅអាមេរិក
ហាក់បីជាស្ងប់ស្ងាត់សម្រាប់ស្នេហាតារាសម្ដែងស្រីក្រមិចក្រមើមនាង Aire Phanthila និង អ្នកកំលោះរូបសង្ហាក្រៅរង្វង់សិល្បៈ លោក Ice Athichan។ គ្មាននរណាម្នាក់ដែលដឹងថា តារាស្រីរូបនេះមានសង្សារ ឬ ម្ចាស់ចិត្តនោះឡើយ ដោយគិតថានាងនៅ Single ព្រោះហេតុថាតារាស្រីរូបនេះពុំដែលប្រាប់ ឬ និយាយថាខ្លួនមានម្ចាស់ចិត្តនោះដែរ។
ដោយឡែក ថ្មីៗនេះពិតជា Surprise សម្រាប់មហាជន និង មិត្តៗអ្នកសិល្បៈដែលស្គាល់នាង ព្រោះនៅសុខៗតារាស្រី Aire បង្ហោះរូបភាពរបស់ខ្លួនស្របពេលដែលត្រូវបានសង្សារវ័យក្មេង Surprise សុំរៀបការ ខណៈដែលនាងបានធ្វើដំណើរទៅលេងនៅសហរដ្ឋអាមេរិក។
ដោយឡែក បើងាកទៅមើលតារាស្រី Aire ឯណោះ បន្ទាប់ពីបានសង្សារពញ្ញាក់អារម្មណ៍សុំរៀបការ ក៏បានបង្ហាញអារម្មណ៍រំភើប ថែមទាំងបានពោលពាក្យយ៉ាងផ្អែមល្ហែមមួយឃ្លាថា ៖ «Baby All I need is you»។
ជាមួយនឹងកម្មវិធីដ៏សែនរ៉ូមេនទិកបានធ្វើឱ្យតារាអ្នកសិល្បៈ និង មហាជនជាច្រើនបានចូលទៅបញ្ចេញមតិសម្តែងការអបអរសាទរចំពោះនាង ដែលត្រៀមខ្លួនក្លាយជាកូនក្រមុំនាពេលឆាប់ៗខាងមុខនេះ៕