ចប់អស់! Park Yoo Chun ត្រូវតុលាការបិទឆ្នាំងបាយសិល្បៈចោល ព្រោះធ្វើទង្វើទាំងនេះ
តារាប្រុស Park Yoo Chun ដែលជាអតីតក្រុមចម្រៀងបុរស TVXQ និង JYJ ព្រមទាំងជាតារាសម្តែង ត្រូវបានតុលាការបញ្ឈប់ជាផ្លូវការ មិនឱ្យលោកមានលេចមុខលើកញ្ចក់ទូរទស្សន៍ និង ថែមទាំងមិនឱ្យបន្តសកម្មភាពនានានៅក្នុងសិល្បៈទៀតឡើយ។
យ៉ាងណាមិញ សារព័ត៌មានមួយបានឱ្យដឹង តាមរយៈក្រុមហ៊ុន Yesperar ដែលជាក្រុមហ៊ុនគ្រប់គ្រងសកម្មភាពសិល្បៈរបស់ Park Yoo Chun នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា តុលាការប្រចាំក្រុងសេអ៊ូល បានសម្រេចចេញដីកាបញ្ឈប់ពីវិស័យសិល្បៈទាំងស្រុងតែម្តង ដោយមិនឱ្យលោកចេញចម្រៀង សម្តែង ឬ ផ្សព្វផ្សាយអ្វីនៅលើកញ្ចក់ទូរទស្សន៍ទៀតនោះទេ។
ការបញ្ឈប់ទាំងនេះ ត្រូវបានគេដឹងថា ដោយសារតែលោកមានចម្រួងចម្រាស់ជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងចាស់ Re:Cielo កាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅ ដោយគេបានចោទប្រកាន់លោកថា បានរំលោភសិទ្ធិកុងត្រា និង បានប្រឌិតចែកចាយព័ត៌មានមិនពិតពីក្រុមហ៊ុន ទើបគេសម្រេចប្តឹងផ្តល់លោកដល់តុលារតែម្តង។ ជាហេតុមកទល់ពេលនេះ តុលាការបានស៊ើបអង្កេត រួចច្រានចោលការពារក្តីរបស់លោក ហើយក៏បញ្ឈប់លោកពីវិស័យសិល្បៈនេះឯង។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំមកនេះ តារាប្រុស នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មើលទៅហាក់មិនស្បើយសោះឡើយពីអាស្រូវនានា ដែលមានពាក់ព័ន្ធតាំងពីរឿងគ្រឿងញៀន ផ្លូវភេទ បោកប្រាស់ ដែលធ្វើឱ្យជីវិតលោកពិបាកងើបមកវិញតែម្តង៕