ធុញនឹងរឿងចចាមអារ៉ាមរៀបការមិនចេះចប់ Kenneth Ma និង គូស្នេហ៍ ចេញមុខជម្រះសង្ស័យ
ចាប់តាំងពី Kenneth Ma និង Roxanne Tong បានប្រកាសថាពួកគេកំពុងទាក់ទងគ្នាកាលពីឆ្នាំ ២០២០ មក មានពាក្យចចាមអារ៉ាមជាច្រើនរាប់មិនអស់ថាពួកគេរៀបការក្នុងពេលឆាប់ៗនេះ ទាំងដែលភាគីទាំងពីរបានបដិសេធម្ដងហើយម្ដងទៀតថានឹងប្រកាសជាសាធារណៈប្រសិនបើរឿងនឹងកើតឡើងពិតមែន។
ជាក់ស្ដែង ដូចជាកាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា Kenneth Ma បានត្រៀមចិញ្ចៀនរៀបការផ្ទាល់ខ្លួនរួចរាល់ហើយ ហើយថែមទាំងបន្តថា ក្រោយបញ្ចប់ការងារនៅខែក្រោយ Kenneth Ma និង Roxanne Tong នឹងរៀបការនៅដើមឆ្នាំក្រោយ។
បើតាមបទសម្ភាសពី Oriental Daily News ជាមួយនឹង Roxanne Tong នាងបានបដិសេធភ្លាមៗថា មិត្តប្រុសនាង គាត់ពិតជារវល់ខ្លាំងណាស់នាពេលថ្មីៗនេះ។ តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ បានបន្តនិយាយថា ៖ «តាមពិតទៅ ខ្ញុំពិតជាមិនប្រញាប់រៀបការទេ»។ មិនតែប៉ុណ្ណោះ នាងគិតថា អាពាហ៍ពិពាហ៍គួរតែកើតឡើងដោយធម្មជាតិនៅពេលដែលពេលវេលាត្រឹមត្រូវមួយ។
ក្នុងនោះដែរ តារាស្រីរូបនេះក៏បាននិយាយទៀតដែរថា ពួកគេទាំងពីរមមាញឹកខ្លាំង Kenneth Ma ជាប់ថតរឿង ២ ជាន់គ្នាក្នុងពេលឆាប់ៗនេះ។ ចំពោះទំនាក់ទំនង យើងគឺចង់ដូចគូស្នេហ៍ធម្មតា សុំឱ្យអ្នកទាំងអស់ផ្តល់ភាពផ្ទាល់ខ្លួនដល់ពួកយើងខ្លះ។
យ៉ាងណាមិញ លោក Kenneth Ma ក៏បានបកស្រាយផងដែរថា ៖ «គួរឱ្យអស់សំណើចណាស់! តើមកពីគេឃើញខ្ញុំមានរឿងភាគហើយកំពុងជួយផ្សព្វផ្សាយមែនទេ? ខ្ញុំពិត ជាបាននិយាយវាពីមុនមកមែន ប្រសិនបើវាជាការពិត យើងនឹងប្រកាស។ មិនចាំបាច់ប៉ាន់ស្មានទេ ខ្ញុំនឹងចាត់ទុកជាការផ្សព្វផ្សាយ! កុំភ្លេចមើលរឿងរបស់ខ្ញុំដែលកំពុងតែចាក់ផ្សាយនាពេលនេះ!»៕
ប្រភព៖ 38JIEJIE