ចូលវ័យ ៤១ ឆ្នាំ Bosco Wong ឆ្លើយតបយ៉ាងភ្ញាក់ផ្អើល ពេលគេសួរដល់រឿងស្នេហា
ជាក់ជឿថាប្រិយមិត្តនិយមគាំទ្រតារា TVB ពិតជាបានស្គាល់ច្បាស់មកហើយអំពីតារាសម្ដែងប្រុសរូបសង្ហា Bosco Wong ដែលជាតារាប្រុសមួយរូប សម្បូរដោយប្រជាប្រិយភាពការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសក៏មានហ្វេនៗចាំគាំទ្រជាច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជា។
កន្លងមក តារាសម្ដែងប្រុសរូបនេះ ក៏ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងមិនថាជីវិតក្នុងសិល្បៈ និង ជីវិតឯកជនផ្ទាល់ខ្លួននោះទេ គឺទស្សនិកជនតែងតែចង់ដឹងចង់ឮមិនដាច់។ ទោះបីជា ស្ងប់ស្ងាត់គ្មានដំរួយបង្ហាញចេញ ចាប់តាំងពីលោកបានបែកគ្នាជាមួយនឹងតារាសម្ដែងស្រី Myolie Wu ក្រោយស្រឡាញ់គ្នាបាន ៨ ឆ្នាំ កាលពីឆ្នាំ ២០១២ មកក្តី ប៉ុន្តែតារាប្រុសរូបនេះ ក៏នៅតែគេចាប់បានថាធ្លាប់មានពាក្យចចាមអារ៉ាមស្នេហានឹងតារាសម្ដែងស្រីពីរនាក់ដែរ ក្នុងនោះមាននាង Rose Chan និង Sophia Zhang ។ យ៉ាងណាលោកក៏បានបដិសេធចំពោះទំនាក់ទំនងនេះផងដែរ។
យ៉ាងណាមិញ ចូលដល់វ័យ ៤០ ឆ្នាំ លោក Bosco បានចែករំលែកអំពីរឿងមួយក្នុងជីវិតពិតនៅក្នុងបទសម្ភាស ដោយលោកបានទទួលស្គាល់ថា ជីវិតស្នេហារបស់គាត់នៅតែទទេស្អាត។ ទោះយ៉ាងណាក៏ដោយ តួប្រុសរឿង «Flying Tiger» មិនប្រញាប់ប្រញាល់ទាល់តែសោះ ដោយបង្វែរប្រធានបទថា៖ «តោះទុកវាចោលទៅ។ វាជារឿងពិបាក សម្រាប់អ្នកធ្វើការអាជីពដូចខ្ញុំ ក្នុងការស្វែងរកមិត្តស្រី»៕
ប្រភព៖ DRAMASIAN