Wi Ha Joon ចាប់ផ្តើមស្រឡាញ់ការសម្តែង និង ចង់ចូលក្នុងសិល្បៈ ព្រោះតែតារាប្រុស ២ រូប
Wi Ha Joon តារាសម្តែងរូបសង្ហាវ័យ ៣០ ឆ្នាំ ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈ ការដើរតួជាប៉ូលីសបង្កប់ខ្លួន ក្នុងរឿង «Squid Game» ល្បីខ្ទរខ្ទារប្រចាំឆ្នាំ ២០២១។
តារាប្រុសរូបនេះបានបោះជំហានចូលសិល្បៈតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដោយលោកបានសម្តែងរឿងជាច្រើន តែហាក់ពុំសូវមានអ្នកស្គាល់នោះឡើយ ទើបមកឡើងកូដខ្លាំង បន្ទាប់ពីរឿង «Squid Game» រហូតធ្វើឱ្យលោកមានការងារជាច្រើនរត់ចូលមក ហើយមានអ្នកគាំទ្រកើនឡើងរាប់សិបលាននាក់ជុំវិញពិភពលោក។
យ៉ាងណាមិញ Wi Ha Joon បានទម្លាយថាលោកចាប់ផ្តើមស្រឡាញ់ការសម្តែង និង ចង់ចូលក្នុងសិល្បៈ ព្រោះតែតារាប្រុស ២ រូបនោះគឺ Song Kang Ho និង Kim Woo Bin ដែលពួកគេទាំង ២ គឺជាតារាសម្តែងក្នុងដួងចិត្តដែលបណ្តាលចិត្តលោក។
លោកពេញចិត្តការសម្តែងរបស់តួអង្គ ២ នាក់ នេះជាខ្លាំង ដោយពួកគេមានរសជាតិនៃការសម្តែងខុសដាច់ពីគ្នា ហើយមើលទៅមានស្ទីល និង ទេពកោសល្យម្យ៉ាងម្នាក់ ដែលធ្វើឱ្យលោកដក់ចិត្តរាល់ពេលដែលទស្សនាខ្សែភាពយន្តពួកគេ៕