ចេះតាំងពីក្មេង! កូនប្រុស ខេមរៈ សិរីមន្ត ធ្វើរឿងមួយជំនួសឪពុកជូនម្ដាយខ្លួន ផ្ទុះការសរសើរខ្លាំង
គេសង្កេតឃើញក្នុងរយៈពេលចុងក្រោយនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចាប់ផ្ដើមបើកបង្ហាញពីជីវិតឯកជន ជាពិសេសបង្អួតពីសុភមង្គលក្នុងរង្វង់គ្រួសារបង្ហាញជាសាធារណៈកាន់តែញឹកញាប់ទៅៗហើយតាមរយៈការបង្ហោះរូបថត ក៏ដូចជាសារផ្អែមល្ហែមផ្សេងនៅលើបណ្ដាញសង្គម មិនសូវលស់ថ្ងៃឡើយ។
ដោយឡែកបើងាកទៅមើលកូនប្រុសស្រីរបស់កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញរូបនេះ និង ភរិយាវិញ កាន់តែធំធាត់ឡើងមានរូបរាងស្រស់សង្ហាមិនចាញ់ឪពុកប៉ុន្មានទេ។
ដ្បិតថាកូនប្រុស ខេមរៈ សិរិមន្ត នៅមានវ័យក្មេងនៅឡើយ តែមើលទៅក្មេងតូចរូបនេះទទួលបានការអប់រំយ៉ាងល្អពីឪពុកម្ដាយ បើទោះបីជាកើតក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភក៏មិនចេះប្រកាន់ខ្លួនដែរ។
តួយ៉ាងថ្មីៗនេះ ខេមរៈ សិរីមន្ត បានបង្ហោះរូបថតមួយសន្លឹកនៅលើទំព័រហ្វេសប៊ុកផេករបស់លោក ដោយបង្ហាញពីសកម្មភាពកូនប្រុសសំណព្វចិត្តរបស់លោក កំពុងអង្គុយពាក់ស្បែកជើងឱ្យអ្នកម៉ាក់របស់គេ ព្រមជាមួយ Caption យ៉ាងខ្លីថា ៖ «ជំនួសលោកប៉ាបានបណ្ដើរៗហើយ»។ អ្នកគាំទ្រឃើញរូបភាពនេះហើយ នាំគ្នាលាន់មាត់សរសើរកូនប្រុសកំពូលតារាចម្រៀងខាងលើថា ជាកូនល្អ និង ចំណាប់តាំងពីក្មេងថែមទៀតផង៕