អាយុទើប ២៤ ឆ្នាំ តែ Yeo Jin Goo សល់លុយរាប់លានដុល្លារ ចាយជីវិតអភិជនទាំងវ័យក្មេង
Yeo Jin Goo តារាប្រុសរូបសង្ហា ពោរពេញដោយមន្តស្នេហ៍ មានទាំងសមត្ថភាព និង ទេពកោសល្យ។ បោះជំហានចូលសិល្បៈតាំងពីក្មេង បានធ្វើឱ្យតារាប្រុសរូបនេះ ក្លាយជាតារាសម្តែងដ៏មានបទពិសោធខ្ពស់មួយរូប ដែលត្រូវបានទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់មហាជនកូរ៉េ។
គិតមកទល់ពេលនេះ អស់រយៈពេលជាង ១៦ ឆ្នាំ មកហើយដែល Yeo Jin Goo បានប្រឡូកចូលសិល្បៈ ដោយមានស្នាដៃការងារជាច្រើន ទាំងថតរឿងភាគ និង ការផ្សាយពាណិជ្ជកម្ម។ Yeo Jin Goo ត្រូវបានគេចាត់ចូលក្នុងតារាងតារាប្រុសវ័យក្មេងមួយរូប ដែលរកចំណូលបានច្រើន ដោយស្ថិតក្នុងវ័យ ២៤ ឆ្នាំ គាត់មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៣០ លានដុល្លារ៕