ធ្លាប់ត្រូវគេផ្លែផ្ការឿងសម្រស់ តែសឹងមិនជឿថា ចៀវៃ កើតជំងឺមួយនេះសោះ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin ដែលអ្នកគាំទ្រតែងហៅ ចៀវៃ បានបង្ហាញសញ្ញាច្បាស់ៗនៃការខ្សោះជីវជាតិ។ រូបភាពកន្លងមកដែលមិនបានឆ្លងពីកម្មវិធី Photoshop ឃើញថា រូបតារាស្រីរូបនេះ បង្ហាញច្បាស់នូវភាពចាស់ ស្បែកយារធ្លាក់ មិនសូវមានភាពតឹងណែន ជាទូទៅមិនសូវជាស្រស់។
នេះបើតាមការចុះផ្សាយចេញពី Sohu ដែលបានបង្ហាញពីរូបភាពច្រើនសន្លឹករបស់ Ruby Lin ថា សម្រស់របស់តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ បញ្ចេញសញ្ញានៃភាពចាស់លឿនពេក ដោយកត់សម្គាល់ឃើញ ត្របកភ្នែកធ្លាក់ ដូចជាត្របកភ្នែកដំណក់ទឹក ដែលអាចមើលឃើញយ៉ាងច្បាស់តែម្ដង។
ប្រភពដដែល បាននិយាយថា តារាស្រីរូបនេះបានបង្ហាញពីសញ្ញានៃជំងឺ ptosis អាចហៅបានម្យ៉ាងទៀត (ជំងឺធ្លាក់ត្របកភ្នែក ប្រហែលជាមកពីកំណើត ឬ ប្រព័ន្ធប្រសាទ)។ ដោយសារតែបែបនេះហើយ ទើបធ្វើឱ្យត្របកភ្នែកនាងធ្លាក់ចុះ ហើយសម្រស់របស់ Ruby Lin ដែលធ្លាប់តែស្រស់ស្អាតជាងវ័យ និង ពេញដោយភាពរស់រវើកក៏មិនដូចពីមុនទៀត ជាហេតុធ្វើឱ្យភរិយារបស់តារាសម្ដែងប្រុស Wallace Huo បាក់សម្រស់ជាងមិត្តរួមជំនាន់។
មិនត្រឹមតែប៉ុណ្ណោះ បើសិនមើលឱ្យច្បាស់ជាងនេះ ច្រមុះរបស់នាងក៏តូចផងដែរ។ ដូចជាកាលពីនាងនៅក្មេង តែងតែពិបាកដកដង្ហើម នៅពេលដែលវ័យកាន់តែច្រើន កាន់តែខ្សោយទៅៗ។ ក្រឡេកមើលរូបថតអត់ប្រើ Photoshop បង្ហាញមុខ Ruby Lin វិញ ឃើញមានស្នាមជ្រីវជ្រួញជាច្រើន ច្រមុះមានសភាពគ្រើម និង ខុសពីធម្មតា៕