ផ្ទុះការសរសើរ! តារាប្រុសស្រី ៣ រូប ធ្វើរឿងមួយនេះដូចគ្នា ដើម្បីអបអរ ខួប ៣ ឆ្នាំ ការដាក់ល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនជាច្រើនបានចូលរួមអបអរសាទរខួប ៣ ឆ្នាំ នៃការដាក់បញ្ជូល ល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសិល្បករ-ការិនីឯនោះវិញ គេក៏បានសង្កេតឃើញមានតារាប្រុសស្រី ចំនួន ៣ រូប ដូចជា លោក ខាត់ វៃហាំង អ្នកនាង ពេជ្រ សោភា និង លោក Ting Tong ក៏បានតុបតែងខ្លួន ក្នុងឈុតតួអង្គល្ខោនខោលយ៉ាងស្រស់ស្អាតដូចៗគ្នា រួចបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីអបអរខួប ៣ ឆ្នាំ នៃការដាក់បញ្ជូល ល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយទទួលបានការពេញចិត្ត និង ផ្ទុះការសរសើរខ្លាំង ពីសំណាក់មហាជនជាច្រើន។
១. លោក ខាត់ វៃហាំង
២. អ្នកនាង ពេជ្រ សោភា
៣. លោក Ting Tong