(វីដេអូ) កំព្រាបេះដូងមែន Mik នៅតែអាចញញឹមបានក្នុងថ្ងៃកំណើត ព្រោះអ្នកគាំទ្រ Surprise ផ្អើលក្រុងបែបនេះ
មួយរយៈចុងក្រោយនេះ តារាប្រុសរូបសង្ហា Mik Thongraya ហាក់បីជាកំពុងតែធ្វើឱ្យមហាជនតាមដានមិនដាក់ក្រសែភ្នែកឡើយ ខណៈពេលដែលលោកបានបែកបាក់ជាមួយអតីតសង្សារស្ពាយឈ្មោះ Single រួចមក។ ក្រោយបែកបាក់សង្សារអស់ពេលប៉ុន្មានខែចុងក្រោយនេះមក លោកមិនទាន់ទម្លាយថាមានម្ចាស់បេះដូងនោះដែរ ខណៈពេលដែលអតីតមិត្តស្រីប្រកាសមានអ្នកស្អំបេះដូងហើយនោះ។
ទោះជាបេះដូងរងាកំព្រាមែនពិត តែតារាប្រុសរូបនេះ ហាក់បីនៅតែទទួលបានការស្រឡាញ់ និង បារម្ភពីអ្នកគាំទ្រជានិច្ចមិនដែលដាច់ឡើយ។ ជាពិសេស នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ដែលត្រូវជាថ្ងៃកំណើតគម្រប់អាយុ ២៩ ឆ្នាំ ឃើញថាលោកមិនត្រឹមតែទទួលបានពាក្យជូនពរ និង Surprise ពីក្រុមការងារយ៉ាងកកក្តៅនោះទេ តែលោកក៏ទទួលបានការ Surprise យ៉ាងធំពីសំណាក់អ្នកគាំទ្ររបស់លោកផងដែរ ដោយពួកគេបានលើកផ្ទាំងប៉ាណូដាក់រូបរបស់លោកនៅចំកណ្តាលទីក្រុងយ៉ាងធំ ផ្អើលអ្នកធ្វើដំណើរតាមដងផ្លូវ។
លើសពីនេះទៅទៀត អ្វីដែលអ្នកគាំទ្រសប្បាយចិត្ត និង ចង់ឃើញនោះ គឺស្នាមញញឹមរបស់លោក ខណៈពេលបានថតជាមួយគ្នា ដែលជាការថតរួមគ្នាជាមួយគ្នាគឺជាការដូអនុស្សាវរីយ៍មិនអាចបំភ្លេចនៅក្នុងថ្ងៃកំណើតរបស់លោកឆ្នាំនេះ៕